• 2021-06-09 03:15:58
  • ព័ត៌មាន

Youngjae (GOT7) ប្រាប់អារម្មណ៍ពិតពេលញ៉ាំ ១កំផ្លៀងគីមឈីដោយដៃ Minnie (G)I-DLE

  • 2021-06-09 03:15:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ Youngjae (GOT7) បាន​ Live វីដេអូជជែក​លេង​ជាមួយ​នឹង​អ្នកគាំទ្រ​របស់ខ្លួន ហើយ​លោក​ក៏​បាន​ត្រៀម​មី ១ចានទុក​ញ៉ាំបណ្ដើរ Live បណ្ដើរដែរ។

ពេល​កំពុង​ចម្អិនមី ប្រាកដ​ជា​មាន​គ្រឿងផ្សំ​ច្រើន​មុខ ក្នុងនោះ​ក៏​មាន​គីមឈី​ដែរ។ ពេល​ដែល​ឃើញ​គីមឈីហើយ Fan ដែល​កំពុង​ទស្សនាវីដេអូ Live ក៏បាន​នឹក​ឃើញភ្លាម​ដល់ឈុត Minnie ((G)I-DLE) ទះកំផ្លៀងលោក ដោយ​ប្រើគីមឈី ក្នុងរឿង «So Not Worth It» ដែល​នឹង​មាន​បញ្ចាំង​លើ Netflix។

ទស្សនា Trailer រឿងខាងក្រោម៖

ឃ្លីបទះ​កំផ្លៀងស្ទីល​ថ្មី​នេះ​ កំពុងក្លាយជា​វីដេអូ​ល្បី​ពេញ​បណ្ដាញ​សង្គម រហូត​អ្នកខ្លះ​យក​វីដេអូ​នេះ​ធ្វើជា Meme ទៀត។

អ្នក​មើលម្នាក់​បាន Comment ពីឈុត «ត្រូវ១កំផ្លៀងគីមឈីលើ​មុខ» Youngjae ឃើញហើយសើចភ្លាម ហើយលើកកញ្ចប់ គីមឈីឡើង និងនិយាយថា «អ្នកអត់ដឹង​ថា​ វា​មាន​អារម្មណ៍យ៉ាងណា​ទេ...» និងបាន​បន្តថា៖ «ខ្ញុំ​ថត​ឈុត​នេះ​តែ ១ដងទេ ខ្ញុំ​បារម្ភ​ដែរ ខ្លាចត្រូវថត​ច្រើនដង ហើយយើងក៏មិនអាច​ធ្វើដដែលៗដូចៗគ្នាដែរ។ ព្រះអាទិត្យក៏រៀបនឹង​លិចដែរ ខ្ញុំ​ក៏ត្រូវ​ប្ដូរខោអាវ និង​ផាត់មុខម្ដងទៀត។ ដូចនេះបើ​យើងថតខុស យើងត្រូវធ្វើវា​ម្ដងទៀតនៅ​ថ្ងៃបន្ទាប់។ ដូច្នេះ ខ្ញុំ​តាំងចិត្តថា “ខ្ញុំ​នឹង​ថត​ឲ្យត្រូវ​តែ១ដងទេ”»

ទាក់ទងនឹង Meme ត្រូវ ១​កំផ្លៀងគីមឈីនេះ លោក​ក៏​បាន​ឃើញដែរ ហើយគិតថា​វា​ពិតជា​កំប្លែងមែន ហើយពេល​នោះ Youngjae បារម្ភខ្លាច​ខ្លួន​ឯង​ច្រឡំសើច ឬញញឹម​ពេល​ត្រូវកំផ្លៀងទៀត ព្រម​ទាំង​ប្រឹង​ប្រាប់ខ្លួនឯង​ថា​ «កុំសើចឲ្យសោះ»

Youngjae នៅបាន​បន្ថែមទៀតថា ថត​ហើយ ទាំង​សក់ ទាំងមុខ មានទាំងម្ទេស ទឹកត្រី និងគ្រឿងសព្វមុខ​របស់ គីមឈី និងទំនង​ជា​ចូល​ក្នុង​ត្រចៀកទៀត ព្រោះត្រូវ​មួយទំហឹង ហើយនិយាយពីក្លិនវិញ គឺថាពិបាក​ទទួល​យកណាស់។

គួរបញ្ជាក់​ផងដែរ រឿង «So Not Worth It» នឹង​ចាក់បញ្ចាំងជា​ផ្លូវការ​នៅ​លើ Netflix នៅ​ថ្ងៃទី ១៨ ខែមិថុនា ខាងមុខនេះ៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់