• 2021-06-10 02:35:10
  • ព័ត៌មាន

លឹម ឡានី បង្ហាញ​មុខ​បុរស​ជនជាតិ​បារាំង​ម្នាក់ ខណៈ​នាង និង​កូន​ត្រៀម​ចេញ​ទៅ​រស់នៅ​ក្នុងប្រទេស​ដ៏​ជឿនលឿន​មួយ​នេះ

  • 2021-06-10 02:35:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​មាន​កូន​ដោយ​គ្មាន​ស្វាមី​របស់​អតីត​តារា​សម្ដែង​ស្រី លឹម ឡានី នៅ​តែ​ជា​មន្ទិល​របស់​មហាជន បើ​ទោះ​បី​ជា​តារា​ស្រី​រូប​នេះ​ធ្លាប់​បកស្រាយ​ថា កូន​ប្រុស​ដែល​គិត​មក​ដល់​ពេល​នេះ​មាន​វ័យ​ប្រមាណ​៣​ឆ្នាំ​ហើយ​នោះ គឺ​ជា​កូន​របស់​នាង​បាន​មក​ពី​ការ​ទិញ​មេ​ជីវិត​ពី​បុរស​ជន​បរទេស​ម្នាក់​តែ​មិន​ធ្លាប់​ពាក់ព័ន្ធ ឬ​រស់នៅ​ជាមួយ​គ្នា​ដូច​ជា​ប្ដី-ប្រពន្ធ​នោះ​ទេ។

ថ្មីៗ​នេះ លឹម ឡានី ធ្លាប់​ប្រាប់​Sabay ថា​ក្រោយ​ស្ថានភាព​ជំងឺ​កូវីដ-១៩ ស្ងប់ស្ងាត់​បន្ដិច នាង និង​កូន​ប្រុស នឹង​ចេញ​ទៅ​រស់នៅ​ប្រទេស​បារាំង​ជា​អចិន្ត្រៃយ៍ ហើយ​អាច​មក​លេង​ស្រុក​ខ្មែរ​ម្ដងម្កាល។ អ្នក​ធានា​ចេញ​ទៅ​រស់នៅ​បារាំង​នោះ ត្រូវ​នាង​បញ្ជាក់​ថា មិន​មែន​ជា​សង្សារ ឬ​ស្វាមី​អ្វី​ឡើយ គឺ​មាន​អ្នក​ស្គាល់​គ្នា​រស់នៅ​បារាំង​ជា​អ្នក​ធានា។

ប៉ុន្តែ​កាល​ពី​ថ្ងៃ​ទី៦ ខែ​មិថុនា ឆ្នាំ​២០២១ ស្រាប់​តែ​អ្នកនាង លឹម ឡានី បង្ហាញ​រូប​ថត​និយាយ​គ្នា​តាម​វីដេអូ​ឆាត​ជាមួយ​បុរស​ជនជាតិ​បារាំង​ម្នាក់​ដែល​នាង​ហៅ​ថា​"Florent Soulié "ជា​ច្រើន​សន្លឹក។ ភ្ជាប់​ជាមួយ​រូប​ថត​ទាំង​នោះ ឡានី បាន​សរសេរ​ជា​ភាសា​អង់គ្លេស​ដែល​មាន​ន័យ​ថា"រីករាយ​ថ្ងៃ​ខួប​កំណើត​បង​សម្លាញ់! សង្ឃឹម​ថា​អាច​នឹង​បាន​ជួបជុំ​គ្នា​ក្នុង​ពេល​ឆាប់​ៗ​នេះ"។

ទោះ​ជា​យ៉ាង​ណា​គិត​មក​ដល់​ព្រឹក​ថ្ងៃ​ទី១០ ខែ​មិថុនា ឆ្នាំ​២០២១ នេះ Sabay មិន​ទាន់​អាច​ទាក់ទង​សាមី​ខ្លួន ដើម្បី​បក​ស្រាយ​ជុំវិញ​រឿង​នេះ​នៅ​ឡើយ​ទេ។ អតីត​តារា​សម្ដែង លឹម ឡានី បាន​បាត់​មុខ​ពី​សិល្បៈ​ជាង​១០​ឆ្នាំ​ហើយ ក្រោយ​ពី​នាង​បាន​ថត​រឿង​ខ្នាត​ធំ​ចុង​ក្រោយ​មួយ គឺ​រឿង"ហនុមាន" ក្នុង​ឆ្នាំ​២០១៤។ កាល​ណោះ​នាង​បាន​ឱកាស​សម្ដែង​ជា​តួ​រង​ជាមួយ​នឹង​តារា​សម្ដែង​ប្រុស​ជើង​ចាស់ សាវិន ហ្វីលីប៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់