• 2021-06-10 04:12:51
  • ព័ត៌មាន

យាយម្ចាស់ដីជក់បារីឈ្ងុយក្នុងរឿងកំប្លែងហុងកុង ធ្លាប់មានប្រវត្តិជាប់ជាស្រីស្អាតប្រចាំសាលាកាលនៅរៀន

  • 2021-06-10 04:12:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​ជា​ច្រើន​ប្រាកដជា​មិន​ស្គាល់ឈ្មោះ Yuen Qiu ទេ ប៉ុន្តែ​បើ​គេ​រៀបរាប់ពីភិនភាគ និង​រូបភាពរបស់​តារា​កំប្លែង​ស្រី​ហុងកុងដែល​ស្លៀករ៉ូប​ពណ៌ស សក់លើកមូរឡើងលើ និង​មាន​ជក់​បារីនៅ​នឹង​មាត់នោះ ច្បាស់ជា​មាន​អ្នក​ស្គាល់ច្រើនជាក់ជា​មិនខាន។

អ្នកស្រី Yuen Qiu

មក​ទល់ពេល​នេះ​ អ្នក​ស្រី​មាន​អាយុ ៧១ឆ្នាំ​ហើយ ប៉ុន្តែ​បើ​ត្រឡប់​ទៅអតីតកាល មានន័យ​ថា​កាលពី​សម័យអ្នកស្រី Yuen Qiu នៅ​ក្មេង​វិញ សម្រស់របស់តារាស្រីរូបនេះ​ក៏​មិន​ចាញ់តួ​ឯក​ល្បីៗដែរ។ ជាមួយគ្នានោះ ក៏​មាន​ការ​បង្ហើប​ឲ្យដឹង​ទៀតថា អ្នក​ស្រី​ត្រូវ​បាន​គេ​ស្គាល់​ច្បាស់ថា​ជា​ស្រី​ស្អាត​ប្រចាំ​សាលារៀនទៅទៀត។

យុវនារី Yuen Qiu

នៅពេល​មាន​អាយុ ១០ឆ្នាំ អ្នក​ស្រី​បាន​ក្លាយជា​ផ្នែក​មួយនៃ​ក្រុមសម្ដែងអូប៉េរ៉ាក្នុងរឿង «Seven Little Fortunes» ប្រចាំសាលា China Drama Academy និង​មាន​ឈ្មោះ​ជា​សិស្សពូកែ ដែល​ត្រូវ​បាន​បង្វឹក​បង្ហាត់នូវ​កីឡាកាយសម្ព័ន្ធ និង​ក្បាច់គុន។

អ្នករួម​ក្រុមជាមួយអ្នក​ស្រី Yuen មាន​តាំងពី Jackie Chan (ឈិនឡុង) និង Sammo Hung ជាដើម។ ដោយសារ​សមត្ថភាព​មិនធម្មតាដូចប្រុស​បែបនេះ​ហើយ ទើបអ្នកស្រី​ត្រូវ​អ្នកដឹកនាំរឿងក្បាច់គុន​ជា​ច្រើនចាប់អារម្មណ៍ និងហៅ​ឲ្យសម្ដែង​ក្នុងរឿង ពេល​ខ្លះជា​តួ​រងបន្ទាប់តួ​ឯក ហើយរឿង​ខ្លះ​ជា​តួ​ជំនួសតួស្រី ពេល​មាន​ឈុត​ប្រយុទ្ធវាយតប់៕

ប្រភព៖ 8day ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់