• 2021-06-15 02:59:24
  • ព័ត៌មាន

ដំណឹង​សោកសៅ! ព្រឹទ្ធាចារ្យ​ទេវនាដនិម្មិត ឯម ធាយ ទទួល​មរណភាព​ហើយ​យប់មិញ

  • 2021-06-15 02:59:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​យាយ​ព្រឹទ្ធាចារ្យ ទេវនាដនិម្មិត ឯម ធាយ ដែល​គេ​ចាត់​ទុក​ថា​ជា​មរតក​មនុស្ស​រស់​ដ៏​កម្រ​នោះ ត្រូវ​បាន​គេ​ទទួល​ដំណឹង​ថា​លោក​យាយ​បាន​ទទួល​មរណភាព​ហើយ​កាល​ពី​ម៉ោង​១២ និង​២០​នាទី រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី១៥ ខែ​មិថុនា ឆ្នាំ​២០២១ នេះ។

ម្ចាស់​គណនី​Facebook ឈ្មោះ​"ឧបាសក លី" បាន​បង្ហោះ​រូប​ថត​ទេវនាដ​និម្មិត ឯម ធាយ ដោយ​ភ្ជាប់​នូវ​សារ​ខ្លី​មួយ​ថា៖"ដំណឹងមរណភាព : លោកយាយព្រឹទ្ធាចារ្យ ទេវនាដនិម្មិត ឯម ធាយ ទេវនាដនិម្មិត ឯម ធាយ (ឯកទេសយក្ស របាំបុរាណ) បានទទួលអនិច្ចធម្ម នៅវេលាម៉ោង ១២:២០ថ្ងៃឣង្គារ ៦កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ក្នុងជន្មាយុ ៨៨ឆ្នាំ ដោយរោគាពាធ"។

លោក​យាយ​សាស្ដ្រាចារ្យ​ផ្នែក​របាំ​បុរាណ ឯម ធាយ ត្រូវ​បាន​មហាជន​ទទួល​ស្គាល់​នូវ​ស្នាដៃ និង​ទេពកោសល្យ នៃ​ការ​បង្រៀន​របស់​គាត់​ជា​យូរ​មក​ហើយ ហើយ​ក្រោយ​មក​រាជរដ្ឋាភិបាល តាម​រយៈ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​ផ្ដល់​គ្រឿងឥស្សរិយយស ឬ​ងារ​ជា​ទេវនាដនិម្មិត ឯម ធាយ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់