• 2021-06-17 02:01:08
  • ព័ត៌មាន

មិនទាន់កើតផង Halsey ថា​កូនខ្លួនជា ARMY របស់ BTS ដែរ​បាត់ទៅហើយ

  • 2021-06-17 02:01:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Halsey ដឹង​ថា​កូនរបស់​នាង​ឃ្លាន​ញ៉ាំ​អ្វី ហើយក៏ដឹង​ដែរ​ថា កូន​នាង​ដែល​ជិត​នឹង​សម្រាល​នោះ ក៏​តម្រង់ទៅផ្លូវក្លាយជា ARMY (អ្នក​គាំទ្ររបស់ BTS) ដែរ។

ដោយសារ​កាល​ពី​ថ្ងៃអង្គារកន្លងទៅ តារា​ចម្រៀង​ Pop រូប​នេះ​បាន​បង្ហាញ​ការ​គាំទ្រចំពោះ​ McDonald's ព្រម​ទាំង​បាន​បង្ហោះរូប​លើ Instagram Story ផងដែរ។ ដូច ARMY ទាំងអស់​បាន​ជ្រាប​ស្រាប់​ហើយថា​ អាហាររបស់ BTS (ពី​ McDonald's) មានដូចជា សាច់មាន់ McNuggets, ដំឡូង​បំពង និងទឹកក្រូច បន្ថែមជាមួយ​នឹង​ទឹកជ្រលក់រសជាតិថ្មី ២ប្រភេទ​ ដែល​សុទ្ធតែជារសជាតិពេញនិយមបំផុត។

«Baby is Army» នេះ​ជាអ្វី​ដែល​នាង​បាន​សរសេរ និង​បាន​ធ្វើឲ្យអ្នកគាំទ្រ BTS មាន​ការ​ភ្ញាក់​ផ្អើល និង​លាន់មាត់ថា​អ្នកគាំទ្រថ្មីនេះ «Cute» ណាស់។

យ៉ាងណា​មិញ​ Halsey និង​ BTS គឺជា​មិត្តល្អ​នឹង​គ្នា ក្រោយពេល​ពួកគេ​បាន​រួមការងារ​ជាមួយ​គ្នា​កាល​ពីឆ្នាំ ២០១៩ ព្រម​ទាំង​បាន​កាន់ដៃគ្នា ឡើង​ដល់​តារាង Billboard Hot 100 នូវចំណាត់ថ្នាក់​លេខ ទៀតផង៕

ប្រភព៖ Billboard ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់