• 2021-06-18 06:03:00
  • ព័ត៌មាន

មួយ​រយៈ​នេះ​យើង​បាត់​បង់​វីរសិល្បករ​ច្រើន ថ្ងៃ​នេះ ទទួល​ដំណឹង តាសាឡាត់ បាត់​បង់​ជីវិត​ម្នាក់​ទៀត​ហើយ!

  • 2021-06-18 06:03:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មួយ​រយៈ​នេះ​កម្ពុជា​បាត់​បង់​វីរសិល្បករ​ច្រើន​នាក់​ដែល​បន្ទាប់  ព្រឹទ្ធាចារ្យ​ទេវនាដនិម្មិត ឯម ធាយ ទទួល​មរណភាព​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន ស្រាប់​តែ​នៅ​ថ្ងៃ​នេះ វីរសិល្បករ​យើង​ម្នាក់​ទៀត គឺ​ព្រឹទ្ធាចារ្យ​អាយ៉ៃ លោក ម៉ាក កា​ណេន ហៅ ( តា​សាឡាត់) បាន​ទទួល​មរណភាព​ម្នាក់​ទៀត។

សិល្បករ​ខ្មែរ​អ្នក​ដែល​មាន​អនុស្សាវរីយ៍ និង​បាន​ស្គាល់​ព្រឹទ្ធាចារ្យ​សិល្បករ​អាយ៉ៃ​ដ៏​មាន​ប្រជាប្រិយភាព​រូប​នេះ បាន និង​កំពុង​ចែក​ចាយ​រូបភាព និង​សារ​ចូល​រួម​រំលែក​ទុក្ខ​ដល់​ក្រុម​គ្រួសារ និង​ពោល​ពី​ការ​សោកស្ដាយ​សិល្បករ​ដ៏​ល្បី និង​មាន​ប្រជាប្រិយ​រូប​នេះ ក្នុង​នោះ​មាន​អ្នក​នាង ខាត់ សុឃីម និង​លោក ហ្វៃ សំអាង ជា​ដើម។

"ខ្ញុំ​និង​ក្រុម​គ្រួសារ​សូម​ចូល​រួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​នេះផង​ សូម​បួងសួងអោយ​វិញ្ញាណក្ខន្ធ​លោក​គ្រូ​បាន​អញ្ជើញ​ទៅកាន់​សុគតិភព​កុំ​បី​ឃ្លៀងឃ្លាត​ឡើយ"។ សារ​រំលែក​ទុក្ខ​របស់​លោក ហ្វៃ សំអាង អ្នក​ដឹកនាំ​សិល្បៈ​ម្នាក់។ គិត​ត្រឹម​វេលា​នេះ គេ​នៅ​មិន​ទាន់​ដឹង​ថា សិល្បករ​អាយ៉ៃ​ដ៏​ល្បី​ល្បាយ​រូប​នេះ បាត់​បង់​ជីវិត​ដោយ​សារ​មូលហេតុអ្វី​នៅ​ឡើយ។ ដោយ​ឡែក ទី​កន្លែង​បុណ្យ​សព​ប្រព្រឹត្ត​នៅ​ទី​ណា ក៏​មិន​ទាន់​ដឹង​ដែរ៕

អត្ថបទ៖ ទារិកា

មតិយោបល់