• 2021-06-19 06:25:30
  • ព័ត៌មាន

វា​មក​វិញហើយ! កញ្ញា ចាន់ ស្រីរ័ត្ន បាន​ឆ្លង​កូវីដ​ហើយ សូម​អ្នក​ពាក់​ព័ន្ធ​ទៅ​យក​សំណាក!

  • 2021-06-19 06:25:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្បិត​ថា​ស្ងាត់​មួយ​រយៈ តែ​កូវីដ​១៩ មិន​ទាន់​ទៅ​ណា​ឆ្ងាយ​ពី​សង្គម​សិល្បៈ​នេះ ដោយ​នៅ​ថ្ងៃ​នេះ កញ្ញា ចាន់ ស្រីរ័ត្ន តារា​សម្ដែង និង​ពិធីការិនី​បាន​ភ្លាត់​ឆ្លង​មេរោគ​សាហាវ​នេះ​ហើយ។

កញ្ញា ចាន់ ស្រីរ័ត្ន បាន​បញ្ចេញ​ដំណឹង​នេះ​នៅ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន ក្នុង​បំណង​ជូន​ជា​ព័ត៌មាន​សម្រាប់​មិត្តភ័ក្តិ បង​ប្អូន​សាច់​ញាតិ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​រូប​នាង​ទាំង​ដោយ​ផ្ទាល់ និង​ដោយ​ប្រយោល​ក្ដី​ដឹង​ពី​វិធាន​ក្នុង​ការ​អនុវត្ត​ដើម្បី​កាត់​បន្ថយ ឬ​ទប់​ស្កាត់​មេរោគ​នេះ​ចម្លង​បន្ត​ទៅ​អ្នក​ផ្សេង​ទៀត។

តារា​ស្រី​បាន​សរសេរ​ថា "បងប្អូនទាំងអស់គ្នាខ្ញុំ ចាន់ ស្រីរត្ន័​ បាន​ឆ្លងកូវីដ១៩​ ខ្ញុំ​បាន​ឆ្លង​កូវីដ​ ហេីយ​ អ្នកដែលបានពាក់ព័ន្ធសុំមកធ្វេីសំណាកផង"។ នេះ​ជា​សារ​របស់ តារា​ស្រី ប្រមាណ​១ម៉ោង​មុន យ៉ាង​ណា​គេ​មិន​ទាន់​ដឹង​ថា នាង​មាន​ប្រភព​ចម្លង​ពី​ណា ហើយ​មាន​ពាក់​ព័ន្ធ​នឹង​មនុស្ស​ប៉ុន្មាន​នាក់​នោះ​ឡើយ។

ប្រិយមិត្ត​ជា​ច្រើន​បាន​ចូល​ទៅ​សរសេរ​សារ​លើក​ទឹក​ចិត្ត និង​សរសើរ​ពី​សេចក្ដី​ក្លាហាន ព្រម​ទាំង​ភាព​ស្មោះ​ត្រង់​របស់​នាង​ក្នុង​ការ​បង្ហើប​ពី​រឿង​នេះ ដើម្បី​អ្នក​ពាក់ព័ន្ធ​ក្ដី មិន​ពាក់​ព័ន្ធ​ក្ដី ដឹង​ខ្លួន ដឹង​ពី​វិធី​ដើម្បី​បង្ក​ហានិភ័យ​ធ្ងន់ធ្ងរ៕

អត្ថបទ៖ ទារិកា

មតិយោបល់