• 2021-06-21 02:00:19
  • ព័ត៌មាន

ឆ្ងាញ់ភ្នែកទៀតហើយ Song Kang នឹងរួមការងារជាមួយ Park Min Young នាមជាអ្នកព្យាករណ៍អាកាសធាតុ

  • 2021-06-21 02:00:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាមប្រភពព័ត៌មាន​បាន​ឲ្យដឹង​ថា Park Min Young និង Song Kang នឹង​សម្ដែង​រួមគ្នា​ជា​តួ​ឯក ក្នុងរឿងថ្មី​របស់ទូរទស្សន៍ JTBC មាន​ចំណងជើងថា «Cruel Story of Office Romance»។

Park Min Young
Song Kang

យោងតាមការ​ចេញ​ផ្សាយ​របស់ JTBC បាន​បញ្ជាក់​ថាតួ​ធំ​សម្រាប់រឿង​ថ្មី​នេះ​មាន​ Park Min Young, Song Kang ជាមួយនឹង​ Yoon Park និង​ Yura (Girl’s Day)។

Yoon Park
Yura (Girl's Day)

Park Min Young ដែល​ក្នុងរឿងមាន​ឈ្មោះ​ថា​ «Jin Ha Kyung» សម្ដែងជា​អ្នកព្យាករណ៍អាកាសធាតុនៅ​មន្ទីររដ្ឋបាល​ឧតុនិយមនៅ​កូរ៉េ។ នាង​ជា​មនុស្សដែល​ផ្ដោត​លើ​ការងារ​ជា​ធំ ហើយ​សកម្មនឹង​ការងារ​គ្រប់ពេលវេលា គ្រប់ទីកន្លែង។ តួ​នេះ​ជា​មនុស្សឆ្លាត មាន​ចំណេះ​ដឹង​ពេញ​ខ្លួន និងច្បាស់លាស់បំផុត។

ចំណែក Song Kang ដែល​ត្រូវដើរតួ «Lee Si Woo» វិញ ក៏ជា​អ្នក​ព្យាករណ៍អាកាសធាតុដែរ ដែល​ត្រូវ​ទទួល​បន្ទុកព័ត៌មាន​ក្ដៅៗនៅ​មន្ទីររដ្ឋបាល ឧតុនិយមនៅ​កូរ៉េ។ លោកជា​មនុស្សដែល​មាន​គំនិត​ធម្មតា មិនលេចធ្លោ​ពេក​ទេ ជាហេតុធ្វើឲ្យអ្នក​ផ្សេង​មើល​មក លោកគឺជា​មនុស្សល្ងង់ តែ​តាមពិត​តួ​ម្នាក់​នេះ​មាន​កម្រិត​ IQ ដល់ទៅ ១៥០ឯណោះ។ នេះ​ជា​មនុស្ស​ដែល​មាន​សមត្ថភាព​ខ្ពស់​និង​មាន​ការ​យក​ចិត្តទុក​ដាក់​ខ្លាំង​ទៅលើការងារ​របស់ខ្លួនទាក់ទង​នឹង​អាកាសធាតុ។

ទាក់ទង​នឹង​ដំណើរការសមអាន Script នឹង​ចាប់ផ្ដើម​ឆាប់ៗ​នេះ ហើយ​រឿង​ថ្មី​នេះ​ដែរ គ្រោង​នឹង​បញ្ចាំង​នៅ​ឆមាសទី១ ឆ្នាំ ២០២២។ ជា​រឿង​ដែល​និពន្ធ​ដោយ​ Kang Eun Kyung និង Sunyoung ដែល​ជា​អ្នក​បាន​សម្រេច​ស្នាដៃ​ធំដូចជា «The World of the Married», «Misty», និង «My Horrible Boss» ជាដើម។ រឿង​នេះ​នឹង​ដឹកនាំសម្ដែង​ដោយ Cha Young Hoon ម្ចាស់ស្នាដៃរឿង «When the Camellia Blooms»៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់