• 2021-06-22 03:14:56
  • ព័ត៌មាន

ពិធីករកំប្លែងសម្ដី​ចាក់ទឹក​មិនលិច Pompam Niti សម្រេច​លាគ្រប់យ៉ាងចូល​បួស

  • 2021-06-22 03:14:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Pompam Niti បាន​សម្រេច​ចិត្តបួស កាល​ពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ និង​បញ្ជ្រាប​ខ្លួន​ក្នុង​វិស័យ​ព្រះពុទ្ធសាសនា នៅវត្ត Koh Nammatha ខេត្ត Ratchaburi។

Jennie Panhan ដែល​ជា​ពិធីការិនី​ និងមិត្តល្អ​ម្នាក់ដែររបស់ Pompam បាន​បង្ហោះរូប​លើ Instagram របស់​ខ្លួន​ ព្រម​ទាំង​បាន​ឲ្យដឹង​ថា​បរិយាកាសនៅ​វត្តដែល​មិត្តរបស់ខ្លួន​បួសគឺសាមញ្ញៗទេ។ ចំណែក​អ្នក​ចូល​រួម​ក្នុង​ពិធី​បំបួស ពេល​នោះ​មាន​តែ​មិត្តជិតស្និទ្ធទាំង​ក្រៅ​ និង​ក្នុង​សិល្បៈ ជាមួយ​នឹង​ក្រុមគ្រួសារ​ប៉ុណ្ណោះ។ គិតតែអ្នកជិតស្និទ្ធ​ក្នុង​ពិភពសិល្បៈដែល​បាន​ទៅចូលរួម​មាន​៖ Toey Jarinporn, Opal Panisara, Jannie Panhan, Pingpong Sindypwoong ជាដើម៕

ប្រភព៖ Daradaily ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់