• 2021-06-22 04:43:22
  • ព័ត៌មាន

គ្រាន់តែឃើញ Xiao Zhan និង Li Qin ញ៉ាំអីជុំគ្នាសោះ នាំគ្នាផ្អើលថាទាក់ទងញ៉ែគ្នាឡើងពេញ Weibo

  • 2021-06-22 04:43:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Xiao Zhan និងក្រុម​ការងារ​ថតរឿង «A Dream Like a Dream» បាន​ជុំគ្នា​ធ្វើការ​យ៉ាង​មមាញឹក​នៅ​ក្នុង​ទីក្រុង Chengdu កាល​ពីថ្ងៃទី២០ ខែមិថុនាកន្លងទៅ។

ពេល​ថត​ចប់ Xiao Zhan រួមជាមួយ​នឹង​ក្រុមការងារ​ក៏​បាន​ញ៉ាំអាហារពេល​ល្ងាច​ជាមួយគ្នានៅ​ហាង Hotpot មួយ​កន្លែងនៅ​ម្ដុំ​នោះឈ្មោះថា "Tan Ya Xue"។ ប៉ុន្តែ​ទោះ​បី​ជា​​យ៉ាងណា​ ក៏ស្រាប់​តែ​មាន​ការ​ឲ្យដឹងថា មាន​មនុស្ស​ជា​ច្រើន​បាន​នាំគ្នារោម​នៅ​ក្រៅ​ហាង​យ៉ាង​ណែន ក៏ដោយសារ​វត្តមាន​ Xiao Zhan។

កាល​ពី​ថ្ងៃទី២១ ម្ចាស់ហាងក៏​បាន​ចេញ​សុំទោស​សម្រាប់​ការដែល​ធ្វើ​ឲ្យ​មាន​រឿង​ច្រួល​ច្របល់បែបនេះ ព្រម​ទាំង​បាន​បន្ថែម​ដែរថា​ ក្រុមការពារ​ក៏បាន​ជួយ​សម្រួល​តារាៗ​ចេញ​មក​វិញ​ដោយ​សុវត្ថិភាព​ដែរ។​ ប៉ុន្តែ​អ្វី​ដែល​កាន់តែ​គួរ​ឲ្យភ្ញាក់​ផ្អើល​នោះគឺ គេ​ឃើញ​មាន​វត្តមាន​ Li Qin នៅ​ញ៉ាំ​អាហារពេល​ល្ងាចជាមួយ​នឹង​ Xiao Zhan បែបនេះ​វា​ក្លាយទៅ​ជា​ពាក្យចចាមអារ៉ាម​ថា​ តារា​ ២នាក់នេះ​ណាត់ជួបសាសងគ្នា និងល្បីពេញ Weibo។

ទោះជាយ៉ាង​ណា​ទាក់ទង​នឹង​រឿង​នេះ ក្រុមអ្នកការពារ Xiao Zhan បាន​វាយ​បកទៅវិញ ដោយ​បាន​ច្រាន​ចោល​ថានេះ​ជា​ព័ត៌មាន​ខុសពីការពិតទាំងស្រុង ព្រោះ​នេះ​ជាការ​ញ៉ាំ​អាហារ​ជុំក្រុមការងារ​ទាំងអស់ ច្រើននាក់មិនមែន​តែ ២​នាក់​ទេ សូម​កុំឲ្យមាន​ការ​យល់ច្រលំ​ និង​ផ្សាយព័ត៌មាន​មិនពិតតទៀត៕

ប្រភព៖ 38jiejie.com

អត្ថបទ៖ យី សុធារី

មតិយោបល់