• 2021-06-22 08:07:44
  • ព័ត៌មាន

ប៉ងយូហើយ! ស្ងាត់ៗ ខាត់ សុឃីម ទទួលកាដូគាប់ចិត្តពី ស្វាមីបណ្ដូលចិត្ត

  • 2021-06-22 08:07:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សិល្បការិនីពហុជំនាញអ្នកនាង ខាត់ សុឃីម ពិតជាសំណាងណាស់ដែលមានស្វាមីចេះយល់ចិត្ត ដោយថ្មីៗនេះនាងទើបទទួលបានកាដូគាប់ចិត្តពីស្វាមី ដែលជាវត្ថុដ៏មានតម្លៃ និងជារបស់ដែល សុឃីម ប្រាថ្នាចង់បានអស់រយៈពេលយូមកហើយ។

គណនីហ្វេសផ្លូវការរបស់តារាចម្រៀងសម្លេងស្អក ខាត់ សុឃីម បានបង្ហោះបង្អួតកាដូដ៏មានតម្លៃ មិនអាចកាត់ថ្លៃជាប្រភេទបន្តោងរូបថត លោកអ្នកមានគុណ ស្របទៅត្បូងភ្លឺចាំងជាមួយពណ៌ក្រហម ឆ្អិនឆ្អៅ។ បន្តោងមានតម្លៃនេះ ខាត់ សុឃីម ប៉ងចង់បានយូរហើយ ប៉ុន្តែទើបតែថ្មីៗនេះនាងទទួល បានពីស្វាមីជាទីស្រលាញ់បំពេញបំណងឱ្យ។

ខាត់ សុឃីម៖”អ្នកមានគុណ អរគុណប្តីសម្លាញ់ចិត្ត ដែលបានបំពេញ ក្តីបំណងដែល អូនចង់បាន (គឺគ្រប់យ៉ាង ពិសេសបន្តោង ១នេះ)”។

រម្លឹកផងដែរថា តារាចម្រៀងពហុជំនាញរូបនេះ បានភ្ជាប់និស្ស័យជាប្ដីប្រពន្ធជាមួយលោក ផាណូ តាំងពីឆ្នាំ២០១២មកម៉្លេះ រហូតមកដល់ពេលបច្ចុប្បន្នចំណងអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរទទួលបាន កូនប្រុសស្រីយ៉ាងស្រស់ស្អាត២នាក់៕

អត្ថបទ៖ Pav SreyPich

មតិយោបល់