- 2021-06-23 04:05:37
- ព័ត៌មាន
BamBam ទម្លាយទម្លាប់ Chat របស់សមាជិក GOT7 ហ្មត់ខ្ទេចគ្មានសល់
- 2021-06-23 04:05:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
BamBam ទម្លាយទម្លាប់ Chat របស់សមាជិក GOT7 ហ្មត់ខ្ទេចគ្មានសល់
ចន្លោះមិនឃើញ
BamBam (GOT7) បានចូលរួមកម្មវិធី Seulgi.zip របស់ Seulgi (Red Velvet) ដោយបានជជែកលេងរឿងរ៉ាវជាច្រើន តាំងពីការងារជាតារាទោល ក៏ដូចជាអ្វីផ្សេងៗទៀតទាក់ទងនឹងសមាជិករួមក្រុម។
តារា K-Pop ជនជាតិថៃរូបនេះបានបង្ហើបថា សមាជិកទាំងអស់សុទ្ធតែមាន Style ឆាតផ្សេងៗគ្នាក្នុងក្រុម ដោយដំបូងលោកចាប់ផ្ដើមនិយាយពី Yugyeom មុន។
Yugyeom ជាអ្នកដែលតែងតែឆ្លើយតបលឿនៗទៅកាន់គ្រប់គ្នា ហើយបើសិនអ្នកណាឆាតសួរអ្វីមួយក្នុងក្រុម មើលថាបើគ្មានអ្នកឆ្លើយ Yugyeom នឹងតបមុនគេ ដូចនេះសមាជិកពៅរូបនេះតែងរក្សាស្ថិរភាពរីករាយក្នុងក្រុមជានិច្ច។
BamBam ខ្លួនឯងវិញទម្លាប់ឆាត និងនិយាយអ្វីដែលត្រូវនិយាយ ឬពេលខ្លះផ្ញើរូប Emoji ប៉ុណ្ណឹង។
ចូលដល់ Jay B និង Youngjae គឺជាអ្នកសមាជិករំខានជាងគេ មានន័យថាឆាតច្រើន និយាយច្រើន រកតែលោកដេកពួនមិនបាន ព្រោះសំឡេងសារលោតរន្ថើនពេក។
ចំណែក Jinyoung វិញ មានទម្លាប់ Chat សាមញ្ញ ខ្លីៗទេ។ ជាឧទាហរណ៍បើមានអ្នកសួរថា៖ «អ្នកណាមានពេលថ្ងៃនេះ?» Jinyoung នឹងតបថា «សប្បាយៗ^^»។
BamBam និយាយថា Mark វិញ មិនសូវមានឱកាសតបសារលឿនៗ ឬញឹកញាប់ទេ ដោយសារលោកនៅអាមេរិក ដូចនេះខុសម៉ោងពេលគ្នាពីតំបន់អាស៊ី។ ចុងក្រោយ Jackson គឺជាសមាជិកដែលតាមដានខ្លាំងបំផុតនូវរាល់សកម្មភាពការងាររបស់សមាជិករួមក្រុម ហើយក៏មិនដែលភ្លេចក្នុងការផ្ញើសារលើកទឹកចិត្ត និងសាទរពួកគេដែរ៕