• 2021-06-23 04:32:40
  • ព័ត៌មាន

វត្តមានរបស់ Song Kang ក្នុងរឿង «Nevertheless» កាន់តែធ្វើឲ្យមហាជនបើកភ្នែកធំៗ

  • 2021-06-23 04:32:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សន្ទុះ​ប្រជាប្រិយភាពរបស់ Song Kang កាន់តែ​ហក់ឡើង​ខ្លាំង​មិនធម្មតា ពេល​សម្ដែង​រឿង «Nevertheless» ជាមួយ​នឹង​ Han So Hee នៅពេល​នេះ។ បើទោះ​បី​ជា​អ្នកគាំទ្ររំភើបភ្ញាក់​ផ្អើល​នឹង​ ភាពស៊ីសង្វាក់គ្នា​របស់​អ្នក​ទាំង ២ ប៉ុន្តែ​វា​កាន់តែ​ធ្វើឲ្យអ្នក​តាម​ដាន​ នៅ​មិនទាន់អស់​ចិត្តថា​មាន​អ្វី​កើតឡើង​នៅភាគក្រោយ។

ទស្សនាវដ្ដី Star1 បានលើកឡើងថា ដូចកាល​ពី​សម្ដែង​រឿង «Sweet Home» តួ​របស់​ Song Kang មិន​តម្រូវ​ឲ្យ​បង្ហាញចរិត​អ្វី​ខ្លាំងពេក​ទេ ជាពិសេស​ទាក់ទងនឹង​ឈុត​ឆាក​បែប​បង្ហាញ​អារម្មណ៍ខ្លាំងៗ។ ចូលដល់រឿង «Love Alarm» និង «Navillera» វិញ លោកត្រូវ​ដើរតួ​ជា​សិស្សសាលា ជាពេល​ដែលពន្លឺភាព​ល្បីល្បាញ​រះ​ឡើងបន្តិចម្ដងៗ។

ចូល​ដល់​រឿង​ថ្មី​នេះ​ទៀតសោត ឈុតឆាតស្នេហា ទឹកមុខ កែវភ្នែកស៊ីអារម្មណ៍របស់ Song Kang ក្នុង​រឿង «Nevertheless» បណ្ដាលចិត្តអ្នក​តាមដាន​រឿង​របស់ លោក កន្លងមកកាន់តែបើក​ភ្នែក​ធំៗ ពេលឃើញ​តារា​ប្រុសជើងថ្មីរូបនេះ ធ្វើ​បាន​យ៉ាងល្អ​ក្នុងរយៈពេល​ដ៏ខ្លី ក្នុង​ការពង្រឹងសមត្ថភាពសម្ដែង៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទពេញនិយម