- 2021-06-23 08:31:36
- ព័ត៌មាន
កាន់តែជ្រៅ! អេដ វីន ប្រឈមនឹងជាប់ពន្ធនាគារ និងពិន័យប្រាក់ជាច្រើនលានរៀលពីបទ"ហិង្សាដោយសហព័ទ្ធ"
- 2021-06-23 08:31:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាន់តែជ្រៅ! អេដ វីន ប្រឈមនឹងជាប់ពន្ធនាគារ និងពិន័យប្រាក់ជាច្រើនលានរៀលពីបទ"ហិង្សាដោយសហព័ទ្ធ"
ចន្លោះមិនឃើញ
តំណាងអយ្យការ នៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់តារាសម្ដែងលោក យិត មាសឧស្សាហ៍ ហៅអេដ វីន ពីបទហិង្សាដោយសហព័ទ្ធតាមមាត្រា២២២ នៃក្រមព្រហ្មទណ្ឌ នៅរសៀលថ្ងៃទី២៣ ខែមិថុនា បន្ទាប់ពីសមត្ថកិច្ចកងរាជអាវុធហត្ថឃាត់ខ្លួនលោកបញ្ជូនដល់តុលាការកាលពីម្សិលមិញ។ នេះបើតាមសារព័ត៌មានក្នុងស្រុកបានចុះផ្សាយដោយផ្អែកលើប្រភពពីតុលាការ។
តាមនីតិវិធី បន្ទាប់ពីតំណាងអយ្យការសម្រេចចោទប្រកាន់ ព្រះរាជអាជ្ញានឹងបញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបសួរ ហើយជនជាប់ចោទអាចនឹងត្រូវដាក់ពន្ធនាគារ ឬដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្នអាស្រ័យលើឆន្ទានុសិទ្ធិរបស់ចៅក្រម ដោយមានលើកសម្អាងហេតុច្បាស់លាស់។ ចំពោះករណីលោក អេដ វីន គេមិនបានដឹងទេថាតើលោកត្រូវបានឃុំខ្លួន ឬយ៉ាងនោះទេ ខណៈដែលការឃាត់ខ្លួន និងការបំភ្លឺរបស់តារារូបនេះនៅស្ថិតជាអាថ៌កំបាំងនៅឡើយ។
Sabay បានព្យាយាមទាក់ទងទៅអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ គឺលោក អ៊ី រិន ដើម្បីបញ្ជាក់បន្ថែមលើករណីនេះ ប៉ុន្តែលោកប្រាប់ថាកំពុងជាប់រវល់បើកឡើយ ហើយសុំឲ្យទាក់ទងទៅអ្នកនាំពាក្យតំណាងអយ្យការ គឺលោក ប្លង់ សុផល ប៉ុន្ដែSabay មិនអាចរកប្រភពទាក់ទងបានគិតត្រឹមម៉ោង៣ រសៀលថ្ងៃទី២៣ ខែមិថុនា នេះ។
សូមរំលឹកថា ការជាប់បណ្ដឹងនៅតុលាការរបស់តារាសម្ដែង អេដ វីន បន្ទាប់ពីមានការប្ដឹងរបស់សង្សាររបស់ខ្លួន គឺអ្នកនាង សុទ្ធ បញ្ចកា ដោយបានអះអាងថាលោក អេដ វីន បានប្រើហិង្សាយ៉ាងដំណំមកលើនាងកាលពីយប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១។ ក្នុងករណីដែលតុលាការរកឃើញពិរុទ្ធភាពដូចការចោទប្រកាន់ លោក អេដ វីន ប្រឈមនឹងជាប់ពន្ធនាគារពីពីរ ទៅប្រាំឆ្នាំ ហើយពិន័យជាប្រាក់ចាប់ពីបួនលានរៀល ដល់ដប់លានរៀល៕