• 2021-06-28 07:13:55
  • ស្ទីលតារា

ចង់ភាំង! ​ជូលី វិវត្ត​ខ្លួន​កាន់​តែ​ជិត​ពេញ​ក្រមុំ សម្រស់​ក៏​ប្រែ​រឹត​តែ​មើល​មិន​ចង់​ស្គាល់!

  • 2021-06-28 07:13:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កុមារី ជូលី ដែល​បាន​ទាក់​យក​ការ​ចាប់​អារម្មណ៍​តាម​រយៈ​ភាពយន្ត​ជា​ច្រើន​ទាំង​ខ្នាត​ធំ និង​វីដេអូ​ភាគទូរទស្សន៍ ពិសេស​ក្នុង​រឿង គឺ​រឿង “ពស់​កេង​កង" ជា​ពិសេស “មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​ខ្ញុំ" ជា​ដើម នោះ ពេល​នេះ​បាន​វិវត្ត​វ័យ​កាន់​តែ​ជិត​ពេញ​រូប​ពេញរាង ឯ​សម្រស់​ទៀត​សោត​ក៏​រឹត​តែ​ស្អាត​មើល​សឹង​មិន​ស្គាល់។

ជូលី ប្អូន​ស្រី ជា វណ្ណ​ពុទ្ធាលី ហៅ ជូលី បាន​សាង​កេរ្តិ៍​ឈ្មោះ​ក្នុង​សិល្បៈ​តាំង​ពី​នាង​ទើប​មាន​អាយុ ៧-៨ឆ្នាំ។ ប៉ុន្តែ​ប្រិយមិត្ត​បាន​ស្គាល់​នាង​ច្រើន អំឡុង​ពេលនាង​មាន​វ័យ ១០​ឆ្នាំ ជា​ពេល​ដែល​នាង​បាន​ចូល​រួម​សម្ដែង​ក្នុង​រឿង​ជា​ច្រើន។

មក​ដល់​បច្ចុប្បន្ន ជូលី បាន​ចម្រើន​វ័យ​មក​ដល់ ១៤​ឆ្នាំ​ហើយ ស្រប​ពេល​ដែល​រូបរាង​នាង​ក៏​ប្រែ​ប្រួល​ស្ទើរ​ពេញ​វ័យ​ទៅ​ហើយ។ គេ​ឃើញ នាង​រមែង​បង្ហោះ​រូប​ភាព​លេង​កម្សាន្ត​នៅ​ទី​កន្លែង​នានា​រឿយៗ ហើយ​ក៏​ពេល​ដែល ប្រិយមិត្ត​មួយ​ចំនួន​បាន​លាន់​មាត់​ដែរ។ ពួក​គេ​លើក​ឡើង​ថា ខាន​ឃើញ​ការ​សម្ដែង​មួយ​រយៈ​សោះ នាង​ក៏​ធំ​ជិត​ពេញ​ក្រមុំ​ទៅ​ហើយ។

សំខាន់​ជាង​នេះ ជូលី ឥឡូវ​រឹត​តែ​ស្អាត និង​មើល​មិន​ចង់​ស្គាល់​តែ​ម្ដង។ តោះ...គយគន់​សម្រស់ ជូលី ជិត​ពេញ​ក្រមុំ​ទាំង​អស់​គ្នា៖

រូបភាព៖ ហ្វេសប៊ុក ជូលី

អត្ថបទ៖ ទារិកា

មតិយោបល់