• 2021-06-30 05:15:10
  • ចម្រៀង

បទ​ថ្មី​កំពុង​ផ្ទុះ ធ្វើ​ឲ្យ​ក្រុម​អ្នក​ធ្វើ Reaction ទប់​សំណើច​មិន​ជាប់ "យន្តហោះ​ពណ៌​ស ក្បាល​ពណ៌​ផ្កា​ឈូក"

  • 2021-06-30 05:15:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្មី​ៗ​នេះ ប្រិយមិត្ត​នៅ​លើ​បណ្ដាញ​សង្គម ហ្វេសប៊ុក និង​ Tiktok បាន និង​កំពុង​ផ្ទុះ​ការ​គាំទ្រ​បទ​ចម្រៀង​មួយ​បទ​របស់​តារា​​ចម្រៀង ស៊ីណូរ៉ា រ័ត្ន ដែល​មាន​រសជាតិ​ប្លែក ពាក្យ​ពេចន៍ មិន​ដែល​លឺ។

បទ​នេះ​មាន​ចំណង​ជើង​ថា "My Boy Friend is a Bitch” ដែល​ចេញ​ផ្សាយ​លើ​យូធូប​កាល​ពី​​ប៉ុន្មាន​ថ្ងៃ​មុន។ បទ​ចម្រៀង​ដែល​បរិយាយ​ពី​​សាច់​រឿង​កើត​នៅ​ក្នុង​ទំនាក់ទំនង​របស់​ក្រុម​មនុស្ស​ស្រឡាញ់​ភេទ​ដូច​គ្នា​នេះ ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​មិន​គួរ​ឲ្យ​ជឿ។ ការ​គាំទ្រ​ទៅ​លើ​បទ​នេះ ដោយ​សារ​តែ​បទ​នេះ មាន​រសជាតិ​ថ្មី ទាំង​ការ​សម្ដែង បទ​ភ្លេង ខ្លឹមសារ និង​ពាក្យពេចន៍ គឺ​ប្លែក​ភ្នែក ប្លែក​ត្រជាក់។

ជាង​នោះ​ទៅ​ទៀត ឃ្លា "យន្តហោះ​ពណ៌​ស ក្បាល​ពណ៌​ផ្កាឈូក" ប្លែក​មិន​ដែល​ជួប។ ត្រង់​ឃ្លា​នេះ បាន​ធ្វើ​ឲ្យ​ក្រុម​តារា Original Song មាន​​ដូច​ជា ចិត្ត កញ្ចានា កេសរ ជា​ដើម​ទប់​សំណើច​មិន​ជាប់​គ្រប់​គ្នា ពេល​ស្ដាប់​មក​ដល់​ចំណុច​នេះ។ មិន​ត្រឹម​ប៉ុណ្ណឹង ពាក្យ​ពេចន៍​នៅ​កន្លែង​ផ្សេង​ទៀត​នៃ​បទ ក៏​មាន​មាន​ខ្លឹមសារ ក៏​ដូច​ជា​អត្ថន័យ​ស៊ី​ជម្រៅ​ដែរ។

ប្រិយមិត្ត​រាប់​​រយ​ពាន់​នាក់ ក៏បាន​ការ​សរសើរ​ទៅ​លើ គំនិត​ច្នៃ​ប្រឌិត ដែល​ត្រូវ​បាន​យក​មក​ដាក់​នៅ​ក្នុង​វីដេអូ​ចម្រៀង​មួយ​នេះដែរ ដែល​ល្អ​គ្រប់​ប្លង់​តែ​ម្ដង។ បន្ទាប់​ពី​ចេញ​បាន​ប៉ុន្មាន​ថ្ងៃ មាន​ការ​គាំទ្រ​ច្រើន ម្ចាស់​បទ លោក ស៊ីណូរ៉ា រ័ត្ន ថ្លែង​ថា លោក​រីករាយ​ចំពោះ​លទ្ធផល​ដែល​ទទួល​បាន និង​អគុណ​ប្រិយមិត្ត និង​រៀម​ច្បង​សិល្បៈ​ទាំង​អស់ ដែល​ផ្ដល់​ការ​យល់​ឃើញ​ល្អ​ៗ​ចំពោះបទ​ចម្រៀង​មួយ​នេះ របស់​លោក។ តោះ...ឥឡូវ​ស្ដាប់​ទាំង​អស់​គ្នា ឃ្លា​ដែលពេញ​និយម​នេះ និយាយ​ពី​អី!​

អត្ថបទ៖ ទារិកា

មតិយោបល់