• 2021-07-05 04:42:18
  • ចម្រៀង

2021 សីម៉ា លេង Style ថ្មី​ចេញ​បទ​ញាក់ឡើង​ឡូយ សំខាន់​បទ​នេះ ​បុក​បាស់​សាហាវ!!!

  • 2021-07-05 04:42:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ស្រី​​ជើង​ខ្លាំង​របស់ Galaxy Navatra ដែល​វាយ​ផ្ដាច់​តាំង​ឆ្នាំ ២០២០ ឥឡូវ​ឈាន​មក​ដល់​ពាក់​កណ្ដាល​ឆ្នាំ ២០២១ នេះ ក៏​នៅ​តែ​មាន​សន្ទុះ​ខ្លាំង ហើយ​ឥឡូវ​បាន​ឈាន​មក​បញ្ចេញ​បទ​រសជាតិ​ថ្មី​មួយ​ទៀត​ហើយ មាន​ចំណង​ជើង​ថា "ប្រុស​ល្អ ដាច់​ស្តុក​អស់​ហើយ"។

បទ​ចម្រៀង​ទើប​នឹង​ចេញ​យប់​មិញ​នេះ ជា​ប្រភេទ​បទ​ញាក់​កម្រ​ជួប​សម្រាប់​តារា​ចម្រៀង​ស្រី​ដែល​កន្លង​មក​ច្រើន​ជាង​តែ​បទ​មនោសញ្ចេតនា បែប​សង់ទីម៉ង់ ត្អូញត្អែរ​ពី​រឿង​ស្នេហា។ បទ​ថ្មី​នៅ​តែ​មិន​ទៅ​ណា​ឆ្ងាយ​ពី​រឿង​ស្នេហា ដោយ​ក្នុង​នាង​ថា បុរស​ល្អ គួរ​ទុក​ចិត្ត ពឹងពាក់ ផ្ញើ​ជីវិត​បាន លែង​មាន​សល់​ក្នុង​ឃ្លាំង​ហើយ។

ប៉ុន្តែ​អ្វី​ដែល​ប្លែក គឺ​បទ​ភ្លេង ញាក់​កន្ត្រាក់​អារម្មណ៍ សំខាន់​ជាង​នេះ បទ​ភ្លេង​ពិត​ជា​បុក​បាស់​ខ្លាំង​ពីរោះ រញ្ជួយ​អារម្មណ៍​តែ​ម្ដង។ តន់ ច័ន្ទ​សីម៉ា បាន និង​កំពុង​ឆក់​យក​ការ​គាំទ្រ​ថ្មី​ទៀត​ពី​ប្រិយមិត្ត​របស់​នាង តាម​រយៈ​ថ្មី​រសជាតិ​ប្លែក​នេះ។ "កប់​ហ្មង អាយដល"” “លេង​មួយ​ស្ទីល​នេះ ប្លែក​កប់​ហ្មង!”...សុទ្ធ​សារ​របស់​ប្រិយមិត្ត​នៅ​លើ​វីដេអូ​ចម្រៀង​មួយ​នេះ​របស់ សីម៉ា។

តោះ...ឥឡូវ​ទស្សនា និង​ស្ដាប់​ទាំង​អស់​គ្នា!

អត្ថបទ៖ ទារិកា

មតិយោបល់