• 2021-07-09 01:19:21
  • ព័ត៌មាន

បទ «Love Me Right» របស់​ EXO ត្រូវ​បាន​ជ្រើសថា​ជា​​បទ​​ល្អឥតខ្ចោះរបស់ K-Pop ប្រចាំរដូវក្ដៅ

  • 2021-07-09 01:19:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្អែកតាម​ការ​ស្ទង់មតិ ពី App មួយដែល​មាន​ឈ្មោះថា IDOL CHAMP បាន​ដាក់ឲ្យ​មហាជន​បោះឆ្នោត ថា​តើបទ​ K-Pop មួយណា​ដែល​ល្អ​ឥតខ្ចោះ សម្រាប់​រដូវ​ក្ដៅ? តាម​ការ​អង្កេត និង​ការ​ប្រមូល​លទ្ធផល​ពីការ​បោះ​ឆ្នោត​ ដែល​ដាក់ឲ្យ Vote តាំង​ពីថ្ងៃទី១៨ ខែមិថុនា ក៏​បាន​រក​ឃើញ​ថា​ បទ «Love Me Right» របស់ EXO ដែល​ចេញ​តាំ​ងពីឆ្នាំ ២០១៥ បាន​ឈរនៅ​តំណែង​ទី ជាមួយ​នឹង​ចំនួន Vote ២៦,៦ភាគរយ

លេខ ២​ បានទៅលើបទ «Dynamite» របស់ BTS ជាមួយនឹង​ ២៤,៣៩ភាគរយ ចំណែក​លេខ ៣,៤ និង បាន​ទៅលើបទ «View» របស់ SHINee, «Alcohol Free» របស់ TWICE និង «Snap Shot» របស់ SEVENTEEN​៕

ប្រភព៖ kstarlive ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់