• 2021-07-09 02:27:30
  • ព័ត៌មាន

អាយុដំណាលគ្នាសោះ ប៉ុន្តែហេតុអ្វី​ BamBam ហៅ Lisa ថា​ «បង» កប់ៗមាត់?

  • 2021-07-09 02:27:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្មានអ្វី​ជា​អាថ៌កំបាំង​ទេពី​ទំនាក់ទំនង​មិត្តល្អរវាង BamBam (GOT7) និង Lisa (BLACKPINK)។ ពួកគេ​បាន​ស្គាល់​គ្នា​តាំង​ពី​នៅ​ជា​ក្មេងតូច ហើយចេញពីស្រុកកំណើតចូល​ទៅ​រស់នៅប្រទេសកូរ៉េ ចាប់ផ្ដើម​ប្រឡូក​ក្នុង​វិស័យ K-Pop ដូចគ្នា​ទៀត។

ដោយឡែក​ថ្មីៗនេះ BamBam បាន​បង្ហាញ​មុខក្នុងកម្មវិធី Park Sohyun’s Love Game របស់ SBS Power FM ហើយក៏ជាពេល​លោកទម្លាយ​ពី​រឿងរ៉ាវមួយចំនួនជាមួយនឹង Lisa

តាមពិតទៅ BamBam និង Lisa សុទ្ធ​តែ​កើតនៅ​ឆ្នាំ ១៩៩៧ដូចគ្នា ដំណាល​នឹង​តារា K-Pop ជនជាតិថៃដូចគ្នាគឺ Minnie ((G)I-DLE) ដែរ។ ប៉ុន្តែ​មាន​ចម្ងល់ជា​ច្រើន​កន្លងមក​ថា​ ហេតុអ្វី​បាន​ជា Bam ត្រូវ​ហៅ​ Lisa ថា​ «បង» ទៅវិញ?

ទាក់ទង​នឹង​ចំណុច​នេះ​ ម្ចាស់​ខ្លួន​បាន​និយាយ​ថា​ ហេតផល​ទាក់ទង​នឹងកម្ពស់៖ «ខ្ញុំ​ចង់និយាយថា ខ្ញុំ​បាន​ស្គាល់បង Lisa យូរហើយ តាំង​ពី​នៅ​តូចៗម្ល៉េះ ប៉ុន្តែជាមួយបង Lisa ពេលនោះខ្ញុំមានកម្ពស់ត្រឹម​ចង្កេះគាត់ប៉ុណ្ណោះ អ៊ីចឹង​ខ្ញុំ​ក៏ហៅគាត់ បងៗ តែម្ដងទៅ»​។

មក​ដល់ឥឡូវ Bam ​ថា​ខ្លួន​ទម្លាប់​ទៅហើយ ប៉ុន្តែលើកលែង​តែ​ពេល​និយាយថៃទេ ទើបលោក​ហៅ Lisa ដោយភ្ជាប់ពាក្យ «បង»​ ពីមុខ។ ដល់ពេល​និយាយ​កូរ៉េ លោក​ហៅឈ្មោះ​ធម្មតា មិនបាន​ហៅ​បង​ទេ។

បន្ថែម​ពី​លើនេះ​ សមាជិក GOT7 រូបនេះ​បាន​ទម្លាយថា​ Lisa ក៏ជា​អ្នក​ដែលបាន​ស្ដាប់បទ​ចម្រៀងលោក​មុនគេ​ដែរ មានន័យ​ថា​តាំង​ពីមុន​អាល់ប៊ុម​ចេញផ្សាយទៅទៀត៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់