• 2021-07-19 04:54:19
  • ព័ត៌មាន

ហោរាម្នាក់ទាយថា Taylor Swift នឹងត្រូវគេស្គាល់​ ហើយតាមដានគ្រប់គ្នា តែម្ដាយបែរជាភ័យខ្លាចកូនត្រូវគេចាប់

  • 2021-07-19 04:54:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បង្ហាញ​មុខជាង ១៥​ឆ្នាំក្នុងពិភពសិល្បៈ Taylor Swift បាន​ជួប​រឿង​ជា​ច្រើន​ ប៉ុន្តែអរគុណ​ដល់ការ​ខិតខំ​ប្រឹង​ប្រែង​ក្នុង​អាជីព​នេះ ទើប​ធ្វើ​ឲ្យនាង​ក្លាយជា​តារា​ល្បី​ឈ្មោះ​លំដាប់សកលលោក​ និងជា​ម្ចាស់​បទ​ល្បីរាប់មិនអស់។

ការជោគជ័យ​ដូចពេល​នេះ​ក៏​ជា​ចំណែក​ ​កើតចេញពីកម្លាំង​ចិត្តរបស់ម្ដាយ​របស់​នាងគឺ អ្នកស្រី​ Andrea Gardner Swift ដែរ​។ នាម​ជា​ម្ដាយ អ្នកស្រី​បាន​លះបងគ្រប់យ៉ាង​ និង​ចំណាយពេល​នៅ​ក្បែរមើលថែកូន បើទោះបី Taylor លែងជាក្មេង​ក៏ដោយ ក៏ទឹកចិត្តជាម្ដាយនៅ​តែបារម្ភ​និង​ចង់ដឹង​រឿងគ្រប់យ៉ាង​ពីកូន។

កាល​ពី​ឆ្នាំ ២០១៤ តារា​ចម្រៀងរូបនេះ​បាន​រម្លឹក​រឿងរ៉ាវ​ខ្លះពី​ម្ដាយរបស់ខ្លួនថា៖ «ពេល​ខ្ញុំ​អាយុ ១២ឆ្នាំ មាន​ហោរាម្នាក់ទាយពីអនាគតរបស់ខ្ញុំ។ គាត់បាន​ប្រាប់ម៉ាក់ខ្ញុំ​ថា​ ពិភពលោកទាំងមូលនឹង​តាមដាន ហើយស្គាល់ឈ្មោះ​កូន​ស្រីរបស់គាត់ ប៉ុន្តែពេល​នោះ​ម៉ាក់ខ្ញុំទៅជា​ភ័យ​ខ្លាច​ខ្ញុំ​ត្រូវ​គេ​ចាប់ជំរិត ព្រោះពីមុនគ្រួសារ​ខ្ញុំ​ក៏ជា​អ្នក​មាន​ដែរ»

ជាការពិត ដូចអ្វី​ដែល​បាន​ទស្សន៍ទាយចេញ​ពី​បុរសគ្រូទាយម្នាក់នោះ​មែន​ គិត​មក​ដល់ពេល​នេះ ​Taylor Swift គឺជា​បុគ្គលល្បី​ឈ្មោះ​មិនធម្មតាទូទាំងពិភពលោក មានអ្នកតាមដានចង់ដឹងពីសកម្មភាពនាងជាច្រើន ប៉ុន្តែ​ភាពល្បីល្បាញ និង​មាន​អ្នកស្គាល់​ច្រើននេះ គឺតាមរយៈស្នាដៃតន្ត្រី មិនមែនដោយសារ​ការ​ចាប់ជំរិតទេ។

អ្វី​ដែល​នាង​បាន​បង្ហើប បាន​ធ្វើ​ឲ្យអ្នក​ទស្សនាកម្មវិធីពេលនោះផ្ទុះសំណើចគ្រប់គ្នា ហើយពួកគេលាន់មាត់ថា​ បើ​គិតសព្វៗទៅ Taylor មិនមែន​ជាអ្នក​ត្រូវគេចាប់ជំរិតទេ ប៉ុន្តែ​នាងទៅវិញ​ទេ​ដែល​ជាង​អ្នកចាប់មនុស្សរាប់លាននាក់ គឺ​ទាញយកបេះដូង​​ និង​ការស្រឡាញ់ចូល​ចិត្តតាមរយៈបទចម្រៀងដែលចេញពីការខិតខំ​ផ្ទាល់។

ងាក​មក​ម្ដាយរបស់ Taylor វិញ តែង​ទៅណាមក​ណា​ជាមួយកូនជានិច្ច ដោយសារវត្តមាន​អ្នក​ស្រី​ប្រៀបដូចម្លប់ និងជាទីបង្អែកសម្រាប់​កូន មិនថា​ពេល​សប្បាយ ឬកើតទុក្ខ។ ចំណែក Taylor វិញក៏ជាកូនល្អ និងស្រឡាញ់ម្ដាយបំផុត៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់