• 2021-07-21 02:56:03
  • ជីវិតតារា

ខាត់សុឃីម រំជួល​ចិត្ត ក្រោយ​ឃើញ​រូបភាព តា កាន់​ដៃ យាយ កំពុង​សម្រាកព្យាបាលកូវីដ១៩នៅ​មន្ទីរពេទ្យ

  • 2021-07-21 02:56:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបភាពចំនួន ២ សន្លឹក​ តាកាន់ដៃយាយ ដែលកំពុងសម្រាកព្យាបាលជំងឺកូវិដ១៩ នៅក្នុងមន្ទីរពេទ្យ កំពុងតែមានការចាប់អារម្មណ៏យ៉ាងខ្លាំង នៅលើបណ្តាញសង្គមហ្វេសប៊ុក រហូតធ្វើឲ្យគ្រប់គ្នារំជួលចិត្ត ក្នុងនោះក៏មានអ្នកនាង ខាត់ សុឃីម ម្នាក់ផងដែរ ក្តុកក្តួលរំជួលចិត្ត កើតអារម្មណ៏រំភើបរហូតបង្ហោះជាសំណេរ នៅលើហ្វេសប៊ុករបស់ខ្លួនទៀតផង ។

តារា​ពហុ​ជំនាញ​ អ្នកនាង ខាត់ សុឃីម នៅថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២១ ម្សឹលមិញនេះ បានបង្ហោះរូបភាព លោកតាលោកយាយមួយគូរបានស្ម័គ្រចិត្តមកមើលថែប្រពន្ធជាទីស្រលាញ់ បន្ទាប់ពីលោកយាយបានរកឃើញថាមានវិជ្ជមានកូវីដ១៩ នៅក្នុងមន្តីរពេទ្យ។

តាមរយៈរូបភាព២សន្លឹកនេះ ដែលលោកតា កាន់ដៃយ៉ាងណែនដើម្បីផ្តល់កម្លាំងចិត្ត ដល់លោកយាយ ដែលជាភរិយាបណ្តូលចិត្ត ក្នុងន័យបញ្ជាក់ថា លោកតាមិនទៅណាឆ្ងាញពីលោកយាយឡើយ ទោះមានរឿងអ្វីកើតឡើងក៏ដោយ។ ដោយឃើញបែបនេះ អ្នកនាងខាត់សុឃីម បានបង្ហោះរូបភាព អមដោយសំណេរដ៏មានន័យជ្រាលជ្រៅថា "គូរស្នេហ៍ភក្តី យាយកើតជំងឺ COVID តានៅមើលថែយាយ តាស្រលាញ់យាយណាស់ សំរានក៏កាន់ដៃយាយរហូត យាយនិងតាឆាប់ជាពី ជំងឺដ៏សាហាវនេះ ការថែទាំ និងយកចិត្តទុកដាក់ បារម្ដ ដែរចេញពីក្ដីស្រលាញ់ជាថ្នាំដ៏ពូកែសំរាប់អ្នកជំងឺ"។

ក្នុងនោះដែរ មហាជនជាច្រើនបានចូលរួមជូនពរ និងបានសរសើរពីភក្កីភាពរវាងតា និងយាយ ដែលមិនបោះបង់ចោលគ្នាក្នុងគ្រាដ៏លំបាកនេះ ៕

អត្ថបទ៖ Tep Sovannmoly

មតិយោបល់
អត្ថបទពេញនិយម