• 2021-07-21 05:36:17
  • ព័ត៌មាន

ប្រធានាធិបតី​កូរ៉េខាងត្បូងតែងតាំង BTS ជាបេសកជនពិសេស និងត្រៀមខ្លួនចូលរួមមហាសន្និបាតរបស់ UN ឆាប់ៗ

  • 2021-07-21 05:36:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

BTS ត្រូវ​បាន​តែង​តាំងជា​ បេសកជនពិសេសរបស់ប្រធានាធិបតីសម្រាប់វប្បធម៌ និងយុវជនជំនាន់ក្រោយ ដោយ​ប្រធានាធិបតីកូរ៉េខាងត្បូងបច្ចុប្បន្នលោក Moon Jae In​។

នៅ​ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ នេះ​ មាន​ការ​ថ្លែងការណ៍ពិសេស​ ដោយបញ្ជាក់​ថា​លោកប្រធានាធិបតី បាន​សម្រេច​ចិត្ត​ដោយតែងតាំងជាពិសេស ក្រោយគិតគគូរយ៉ាង​ហ្មត់ចត់ពី​ភាព​រីកចម្រើនយ៉ាង​ឆាប់រហ័សរបស់​មនុស្សជំនាន់​ក្រោយនៅទូទាំងពិភពលោកទាំងមូល។

ដោយសារ​ BTS គឺជា​អ្នកតំណាង​របស់កូរ៉េ ដែល​ត្រូវ​បា​នគេទទួលស្គាល់​ច្បាស់​ពី​ភាព​ជោគជ័យ​របស់ពួកគេ​ក្នុង​ការ​ផ្សព្វផ្សាយ​វប្បធម៌កូរ៉េទៅ​កាន់​ពិភពលោកឲ្យបាន​ស្គាល់​កាន់តែ​ទូលំទូលាយ ដូច្នេះ​ពេល​នេះ​ ពួកគេ​ក៏ត្រូវ​បាន​តែង​តាំង​ជា​បេសកជនពិសេស​។

ជាមួយគ្នានោះ ក៏មានការ​ឲ្យដឹង​ថា​ BTS នឹង​ត្រូវ​ចូលរួម​មហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៥ ដើម្បី​បញ្ជូនសារនៃក្ដីសង្ឃឹម ដល់យុវជន​ទាំងអស់ជុំវិញ​ពិភពលោក។ ការិយាល័យ​ប្រធានា​ធិបតី​កូរ៉េ​ខាងត្បូង​បាន​បញ្ជាក់​ថា​ ការ​តែង​តាំង​នេះ​ធ្វើ​ឡើង​ ដើម្បី «លើក​កម្ពស់​ការ​យល់​ដឹង​អំពី​របៀប​វារៈ​ពិភព​លោក​។ ជាឧទាហរណ៍​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​ដល់​មនុស្ស​ជំនាន់​ក្រោយ​ ក៏ដូចជា​ពង្រឹង​អំណាច​ការ​ទូត​ជាសកល​នៅ​​ទូទាំង​ពិភព​លោក»​។

រដ្ឋាភិបាល​សង្ឃឹម​យ៉ាង​មុតមាំថា​ BTS នឹង​ដើរតួនាទីយ៉ាង​សំខាន់​តំណាង​ឲ្យ​ប្រទេស​កូរ៉េខាងត្បូង ក្នុង​នាម​ជា​បេសកជនរបស់ប្រធានាធិបតី ក្នុងសម័យ​ COVID-19 ស្របពេល​ពួកគេ​ពិតជា​មាន​ឥទ្ធិពលខ្លាំង​ក្នុង​ការ​បញ្ជ្រាបសារនៃក្ដីសង្ឃឹម និងភាពវិជ្ជមានដល់អ្នកគាំទ្រទូទាំងពិភពលោក៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់