• 2021-07-21 07:12:53
  • ព័ត៌មាន

មិនអួតច្រើន! ពែកមី ជះលុយរាប់ម៉ឺនដុល្លារទិញវីឡាឲ្យកូន និងរថយន្ដស៊េរីទំនើប១គ្រឿង​អត់​មាត់មួយម៉ាត់

  • 2021-07-21 07:12:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយពែក មី ជាតារាកំប្លែងមួយរូបដែលមានកេរ្ដិ៍ឈ្មោះបោះសម្លេងល្បីល្បាញយ៉ាងខ្លាំងនាពេល បច្ចុប្បន្ន តាមរយៈសមត្ថភាពប៉ិនប្រសប់របស់ខ្លួន។ ថ្វីត្បតិចថាជាតារាកំប្លែងពូកែវិហាស័ព្ទចាក់ទឹកមិន លិចមែនពិត ប៉ុន្តែរឿងឯកជនភាពរបស់លោក ហាក់មិនសូវបញ្ចេញឬនិយាយច្រើននោះទេ។

ដោយកាលពីថ្មីៗនេះទើបបែកធ្លាយរឿងឯកជនភាពរបស់នាយ ពែកមី ដោយ​លោក​ទើបតែទិញរថយន្ដសេរីទំនើប មួយគ្រឿង ពណ៌ខ្មៅរលោងតែម្ដង។ មិនតែប៉ុណ្ណោះតារាកំប្លែងឆ្នើមរូបនេះ ថែមទាំងជះលុយរាប់ម៉ឺន ដុល្លារទិញផ្ទះវីឡាយ៉ាងស្កឹមស្កៃសម្រាប់កូនស្រីច្បងទៀតផង នេះបើយោងតាមលោក ឧកញ៉ា ហ៊ួតជា បានបង្ហោះរូបភាពភ្ជាប់ជាមួយសារយ៉ាងដូច្នេះ។

ដោយឡែកបើក្រឡេកទៅមើលសាមីខ្លួន នាយពែកមី វិញឃើញថា លោកពុំដែលបានបង្ហាញជា សាធារណៈ នោះទេនូវឯកជនភាពរបស់លោកក្រៅពីការងារសិល្បប៉ុណ្ណោះ ពោលគឺមិននិយាយអួត ច្រើននោះទេ ស្ងាត់ៗចាយលុយរាប់ម៉ឺនដុល្លារទាំងព្រមតែម្ដង។

រម្លឹកផងដែរថាលោក ចែម ចាន់រ៉ា ហៅនាយ ពែកមី បានឈានជើងប្រឡូកសិល្បៈតាំងឆ្នាំ២០១០មក ម្ល៉េះតាមរយៈកម្មវិធីប្រកួតកំប្លែងស្ថានីយ៍ទូរទស្សន៍ CTN ។ រហូតមកដល់បច្ចុប្បន្ន ពែកមី ហាក់កាក់ កបយ៉ាងខ្លាំងជាមួយអាជីពរបស់ខ្លួន មមាញឹកខ្លាំងជាមួយការងារសិល្បៈ លើសពីសាងប្រជាប្រិយភាព លេចធ្លោយ៉ាងខ្លាំងក្នុងដួងចិត្តមហាជន ៕

អត្ថបទ៖ Pav SreyPich

មតិយោបល់