• 2021-07-22 03:43:36
  • ជីវិតតារា

ច្បាស់ហើយ​ព្រឹក​នេះ! ទីបំផុត ខេម បានបើក​បង្ហាញការពិត លើ​តម្រុយមានកូនហើយ!

  • 2021-07-22 03:43:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីផ្ទុះការភ្ញាក់ផ្អើលពីមហាជន ជាពិសេសអ្នកគាំទ្រ ក្រោយ​ពី​តារាចម្រៀងសំឡេងស្អក ខេម បានបញ្ចេញរូបថតក្មេងស្រីម្នាក់ គួរឲ្យក្នាញ់​ម្នាក់ អមជាមួយតម្រុយ​ថា ក្មេង​នោះ ជា​កូន​របស់​លោក​រួច​មក ពេលនេះលោកបានបកស្រាយដើម្បីឲ្យមហាជនអស់មន្ទិលសង្ស័យហើយ ។

នៅ​ម្សិលមិញ​នេះ ខេម បាន​ធ្វើ​រឿង​គួរ​ឲ្យភ្ញាក់​ផ្អើល​មួយ ក្រោយ​ពី​សុខ​ៗ លោក​បាន​បញ្ចេញរូបថតកូនក្មេងមួយសន្លឹកគួរឲ្យក្នាញ់ ក្រោយ​ពេលលោកបានទៅដល់ប្រទេសបារាំង។ ភ្ជាប់​ជាមួយ​​រូបថត​ទារិកា​មួយ លោក​បាន​ភ្ជាប់ជាមួយពាក្យ «បើប្រាប់ថាកូនក៏អ្នកមិនជឿដែរនាំ Baby ដើរលេងម្តង សុខសប្បាយគ្រប់គ្នាណា»។

សារ​នេះ​បាន​ធ្វើ​ឲ្យ​មាន​មន្ទិល ខ្លះ​ថា ខេម គ្រាន់​តែ​លេង​សើច ប៉ុន្តែ​អ្នក​ខ្លះ​ទៀត លោក កំពុង​លេង​បន្លំមែន។ យ៉ាងណា ភ្លាម​ៗ គេម​ិន​ឃើញ​លោក​ឆ្លើយ​តប​ពី​ការ​ពិត​នោះ​ទេ។ ប៉ុន្តែ​នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ លោកខេម បានបកស្រាយដើម្បីឲ្យមហាជនបានដឹងតាមរយៈ Sabay ថាអ្វីដែលលោកបានបង្ហាញនោះមិនមែនជាការ​ពិត​ទេ ពោល​គឺ​ទារិកា​រូប​នោះ មិន​មែន​ជា​របស់លោកនោះទេ។

លោក ខេម បានបញ្ចាក់ទៀតថា កូនក្មេងស្រីដែលគួរឲ្យស្រលាញ់ ដែលលោកបានបង្ហោះកាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នោះគឺជា ក្មួយស្រីបង្កើតរបស់លោកនោះទេ។

លោក​ ខេម ត្រូវ​បាន​គេ​ដឹង​ថា សេពគប់​ជាមួយ​នារី​ខ្មែរ​រស់​នៅ​បារាំង​យូរ​មក​ហើយ ហើយ​លោក​ទើប​នឹង​បើក​បង្ហាញ​ជា​សាធារណៈ​ក្នុង​ថ្ងៃ​បើក​សម្ពោធ​ហាង​រាត្រី​របស់​លោក​កាល​ពី​ប៉ុន្មាន​ខែ​មុន​ប៉ុណ្ណោះ។ ដោយ​សារ​តែ​បែប​នេះ ទើប​មាន​ការ​សង្ស័យ​ថា ខេម កំពុង​លេង​បន្លំ​មែន មុន​ពេល​លោក​បាន​បញ្ជាក់​ការ​ពិត​នៅ​ព្រឹកនេះ៕

អត្ថបទ៖ Tep Sovannmoly

មតិយោបល់