• 2021-07-22 05:39:22
  • ព័ត៌មាន

តារាចិនជាច្រើននាក់រួមគ្នាឧបត្ថម្ភទៅតាមសទ្ធា ជួយជនរងគ្រោះដោយសារទឹកជំនន់នៅខេត្តហឺណាន

  • 2021-07-22 05:39:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ៗចិនជាង ៦០​នាក់​បាន​នាំគ្នា​ឧបត្ថម្ភប្រាក់ជំនួយជា​បន្តបន្ទាប់ ដើម្បី​ជួយ​ដល់​ជនរងគ្រោះ​ដែល​ កំពុង​រង​ហានិភ័យ​ដោយ​សារ​គ្រោះ​ទឹកជំនន់ក្នុង​ខេត្ត ហឺណាន (Henan)។

នៅពេល​នេះ​ខេត្ត Henan ប្រទេសចិន កំពុង​រងការវាយប្រហារ​មិនធម្មតាពីគ្រោះទឹកជំនន់ បណ្ដាល​ឲ្យមាន​អ្នក​បាត់បង់ជីវិត ហេដ្ឋរចនាសម្ព័ន្ធ​ក្នុង​ខេត្តត្រូវខូចខាត ហើយ​ប្រជាជន​កំពុង​រងគ្រោះ​យ៉ាង​ពេញទំហឹង។ ដោយ​មើល​ឃើញ​ពី​គ្រោះ​ដ៏​សាហាវ​នេះ​តារា​ៗជា​ច្រើន​ពី​តៃវ៉ាន់ និង​តារា​ក្នុង​ប្រទេស​ចិន​ផ្ទាល់​បានបរិច្ចាគជំនួយជាទឹកប្រាក់ទៅតាម​សទ្ធា​រៀងៗខ្លួន ធ្វើយ៉ាង​ណា​អាច​ជួយ​ដល់​ជនរងគ្រោះ​ដែលកំពុង​ត្រូវ​ការ។

Wu Lei និង Dilireba
Wang Yibo និង Xiao Zhan

តារាល្បីៗដូចជា Wu Lei, Dilireba, Huang Zitao, Wang Yibo, Xiao Zhan, Jackson Yee, Deng Lun, Yang Zi, Zhao Lusi, Deng Chao, Sun Li, Times Youth League, Fan Bingbing, Tan Songyun , Huang Xiaoming, Li Chen , Zhang Jie, Xie Na, Yue Yunpeng , Yang Di , Meng Meiqi , Li Yifeng , Zhao Liying, Zhang Zhehan, Zhang Yuqi, Li Jiaqi, Guan Xiaotong, Zhang Zifeng, Xu Kai, Luo Yunxi, Yang Ying, Yu Shuxin, Li Bingbing, Fan Chengcheng, Li Ruotong, Chen He, Ren Jialun, William Chan, Nicholas Tse, Joey Yung, Charlene Choi Zhong Xintong, Li Keqin, Yu Mengyu និង​តារា​ជាច្រើននាក់ទៀត មិនឱបដៃឈរមើលទេ ដោយពួកគេ​បាន​ជួយឧបត្ថម្ភថវិកាផ្ទាល់ ចំនួនចាប់ពី ២០០ ០០០យ័ន (ខ្ទង់ ៣០,៩០៤ដុល្លារ) ដល់ ៣លានយ័ន (ខ្ទង់ ៤៦៣,៩៨៦ដុល្លារ)៕​​

Z.Tao
Deng Lun និង Yang Zi
Jackson Yee

ប្រភព៖ globaltimes ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់