• 2021-07-23 05:06:20
  • ព័ត៌មាន

ឃើញគេមានទុក្ខខំជួយ តែ Angelababy គេចមិនផុតពីពាក្យរិះគន់ ផ្ទុយពីប្ដី

  • 2021-07-23 05:06:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ននេះ​ប្រទេស​ចិន​កំពុងជួប​ប្រទះ​នូវគ្រោះ​មហន្តរាយដោយសារគ្រោះ​ទឹកជំនន់ វាយបោកបក់ បណ្ដាល​ឲ្យហេដ្ឋារចនាសម្ព័ន្ធ​ត្រូវខូចខាត មនុស្ស​ជួបគ្រោះ​ថ្នាក់ រងរបួស និង​ឈាន​ដល់ការស្លាប់ទៀត។ ឃើញបែប​នេះ​ សប្បុរសជនជា​ច្រើន​បាន​នាំគ្នា​បរិច្ចាគជំនួយរៀងៗខ្លួន ក្នុង​នោះ​ក៏មាន​តារាៗបូករួម​ទាំង Huang Xiaoming និង Angelababy ផង។

រាល់ពេល​ដែល​ប្រទេសជួប​បញ្ហា​ត្រូវ​ការ​ជំនួយ ២នាក់់ប្ដីប្រពន្ធ ១គូនេះ​តែង​ចេញមុខផ្ដល់ជា​ជំនួយ តិចក្ដី ច្រើនក្ដីទៅតាមសទ្ធា ប៉ុន្តែ​នៅ​តែ​ត្រូវ​រងពាក្យរិះគន់។ ដូចពេល​នេះ​ជា​ដើម Studio របស់ Angelababy បាន​បង្ហោះ​រូបភាព​វិក័យបត្រ ដោយបង្ហាញ​ពី​ព័ត៌មាន​នៃ​ចំនួន​ឧបត្ថម្ភទៅកាន់ កាកបាទក្រហមក្រុង Zhengzhou ហើយក្នុង​នោះ​បាន​បញ្ជាក់​ថា​តារា​ស្រីរូបនេះបាន​បរិច្ចាគលុយ ៥០០ ០០០យ័ន (ខ្ទង់ ៧៧ ២៥៤ដុល្លារ)​។

ទោះ​ជា​មាន​ចិត្តធ្វើបុណ្យ និង​ចង់​ជួយយ៉ាងណា ប៉ុន្តែ Angelababy នៅតែ​គេចមិនផុតពីរងនូវពាក្យរិះគន់ពីមហាជន។ ពួកគេ​លើកឡើងថា​ ដោយសារនាង​គឺជាតារាដែល​ស្ថិតនៅ​លំដាប់ A ដូច្នេះគួរបរិច្ចាគទំហំ​សាច់ប្រាក់​ឲ្យច្រើន​ជាងនេះ ស្របពេល​តារាជំនាន់ក្រោយរួមមាន Xiao Zhan និង Zhang Zhehan ហ៊ាន​បរិច្ចាគដល់ទៅ ១លានយ័ន​ឯណោះ។

មួយវិញទៀត បើងាកមក​មើលតម្លៃ​ខ្លួនពីការ​ថតរឿង​ ក្នុង១ភាគ Angelababy បាន​ដល់ទៅ ៨០លានយ័ន​យ៉ាងងាយ។

ស្របពេល​មាន​អ្នករិះគន់ ក៏នៅ​មាន​អ្នក​លើកសរសើរពិចទឹកចិត្តរបស់នាងដែរ ព្រោះរាល់ពេល​ឲ្យតែប្រទេសមាន​បញ្ហា នាង​តែង​ចេញមុខមិនដែល​ខាន​ឡើយ ចំណែក​ចំនួន​ទឹកប្រាក់​តិចក្ដី ច្រើនក្ដីមិនមែន​ជា​បញ្ហា​ទេ។

ចំណែក​ Huang Xiaoming វិញបាន​ឧបត្ថម្ភលើកដំបូងនូវទឹកសុទ្ធ​ចំនួន ២០០ ០០០​ដប និង​សម្ភារៈអនាម័យចំនួន ១០ ០០០​សម្រាប់។ បន្ទាប់​មកទៀត លោកបន្តឧបត្ថម្ភទឹកសុទ្ធ ៥០០ ០០០ ដប និងអាល់កុលលាងដៃ ៥០ ០០០​ដបទៀត។ តារាប្រុសរូបនេះ​ជ្រើសយក​ការ​ឧបត្ថម្ភជា​សម្ភារៈ ជំនួសដោយ​ការ​បរិច្ចាគលុយ ហើយអ្វី​ដែលលោក​បាន​ធ្វើពេល​នេះ​ទទួល​បាន​ការ​កោតសរសើរ​ពេញទំហឹង​ពីមហាជន ព្រោះ​របស់ទាំងនេះ​សុទ្ធ​តែ​ជារបស់ចាំបាច់ក្នុងពេល​មាន​អាសន្នបែប​នេះ៕​

ប្រភព៖ jaynestars ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់