• 2021-07-23 06:25:40
  • ព័ត៌មាន

មិនមែនលំៗ! ជុំ ស៊ីថា បង្អួតផ្ទះវីឡាថ្មីយ៉ាងប្រណិតមួយកន្លែង!

  • 2021-07-23 06:25:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅមុននេះបន្តិចអតីតតារាសម្ដែងប្រុសឆ្នើមលោក ឆុំ ស៊ីថា បានបង្ហោះរូបភាពមួយសន្លឹកបង្អួតមហា ជន ដែលលោកទើបសាងសង់ផ្ទះវីឡាប្រណិតមួយកន្លែង ធ្វើឱ្យគ្រប់គ្នាបើកភ្នែកធំៗតែម្ដង ជាមួយ នឹងសមិទ្ធិផលថ្មី តារាប្រុសរូបនេះ។

យោងតាមហ្វេសប៊ុកផ្លូវការរបស់អតីតតារាសម្ដែង ជុំ ស៊ីថា សង្កេតឃើញថាលោកកំពុងសំងំសាង សងផ្ទះវីឡាថ្មីយ៉ាងប្រណិតស្កឹមស្កៃមួយកន្លែងដែលបានសាងសងជិតរួចរាល់នៅពេលខាងមុខនេះ។ បើក្រឡេកទៅមើលតម្លៃវីឡាមួយនេះវិញគឺមិនតិចក្រោមរាប់ម៉ឺនដុល្លារនោះទេ ដែលធ្វើឱ្យអ្នកគាំទ្រ ឃើញវីឡានេះហើយលាន់មាត់សរសើរគ្រប់គ្នា។

យ៉ាងណាមិញជុំវិញតម្លៃវីឡាស្កឹមស្កៃនេះគេមិនទាន់ដឹងតម្លៃជាក់កាល់ណាមួយទេ ខណៈក្រុមការងារ កំពុងព្យាយាមទាក់ទងលោក ជុំ ស៊ីថា។

រម្លឹកផងដែរថា ជុំ ស៊ីថា អតីតតារាសម្ដែងបានរៀបអាពាហ៍ពិពាហ៍យ៉ាងមានក្ដីសុខជាមួយភរិយាបណ្ដូ លចិត្តដោយបានបន្សល់នូវចំណងដៃផ្អែមល្ហែមកូនប្រុសស្រីចំនួន៥នាក់ ពិសេសនោះ ជុំ ស៊ីថា ទទួល បានកូនភ្លោះគួរឱ្យស្រលាញ់រហូតដល់ទៅ៣នាក់ឯណោះ៕

អត្ថបទ៖ Pav SreyPich

មតិយោបល់