• 2021-07-24 01:01:00
  • ចម្រៀង

មើល​ហើយ​មើល​ទៀត ល្អហួស ទើប​ចេញ​វីដេអូ​ចម្រៀង​ផ្លូវ​ការ​មួយ សម្ដែង​សម​នោះ​សម ក្រមិចក្រមើម​គួរ​ឲ្យ​ក្នាញ់

  • 2021-07-24 01:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្មួយ​ស្រី ដេនី ក្វាន់ បាន​ចាប់​ផ្ដើម​ចេញ​ដំណើរ​កាន់​តែ​ឆ្ងាយ​លើ​វិថី​សិល្បៈ ដោយ​នាង​ទើប​បាន​ចេញ​វីដេអូ​ចម្រៀង Cover មួយ​បទ​ក្ដៅ​ៗ ច្រៀង​ខ្លួន​ឯង​សម្ដែង​ខ្លួន​ឯង សម​នោះ​សម ហើយ​គួរ​ឲ្យ​ក្នាញ់​ទៀត។

ភ្លាម​ៗ ក្រោយ​ពី​បាន​ឃើញ​វីដេអូ​ចម្រៀង​នេះ ប្រិយមិត្ត​ជា​ច្រើន​ទាំង​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក និង​យូធូប បាន និង​កំពុង​ផ្ទុះ​ការ​លើក​​សរសើរ និង​លង់​ចិត្ត​ជាមួយ ល្អ​ហួស តាម​រយៈ​ការ​សម្ដែង​ច្រៀង​ផង រាំ​ផង កាយ​វិការ​ទន់ និង​ក្រមិចក្រមើម ពេញ​ដោយ​ទេពកោសល្យ​សិល្បៈ​កម្រ​រក​បាន​មួយ​នេះ។

ចំណុច​គួរ​ចាប់​អារម្មណ៍ ល្អ​ហួស រាំ​បាន​យ៉ាង​សាក​សម កាយវិការ ដៃ ជើង ដង​ខ្លួន​ទន់​ភ្លន់​មិន​គួរ​ឲ្យ​ជឿ។ នេះ​ជា​ទេពកោសល្យ​ថ្មី​មួយ​ទៀត ដែល​ក្មួយ​ស្រី ដេនី ក្វាន់ បាន​ឆក់​យក​បេះដូង​អ្នក​គាំទ្រ។ ជាមួយ​គ្នា សម្ផស្ស​វ័យ ១៣​ឆ្នាំ​របស់ ល្អហួស ដែល​វិវត្ត​កាន់​តែ​ជិត​ពេញ​រូបពេញរាង ក៏​ជា​ចំណុច​ទាក់​ទាញ​ដែរ។

ល្អ​ហួស រួម​ជាមួយ ឌីជេ កណ្ដុរ បាន​រួម​គ្នា​សម្ដែង និង​ច្រៀង​ឡើង​វិញ ក្នុង​បទ​ចម្រៀង​មួយ​បទ​ខាង​លើ មាន​ចំណង​ជើង​ថា "កាប៉ែតប៉ែឡែ" សំនៀងដើម "សុងសែង & រំដួល"។ តោះ ទស្សនា​ពន្លក​ថ្មី​របស់​យើង​ទាំង​អស់​គ្នា៖

អត្ថបទ៖ ទារិកា

មតិយោបល់