• 2021-07-26 08:09:29
  • ជីវិតតារា

ចេន សាយចៃ បញ្ចេញ​រឿង​តារាកំប្លែងដ៏ល្បី​ម្នាក់​នៅសុរិន បាត់​បង់​ជីវិត​​ក្នុង​ថ្ងៃ​នេះ

  • 2021-07-26 08:09:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅមុននេះបន្តិច តារាចម្រៀងស្រី ចេន សាយចៃ បានទទួលដំណឹង ដ៏សោកសៅមួយចំពោះតារាកំប្លែងល្បីឈ្មោះមួយរូបនៅក្នុងក្លឹបអ្នកសិល្បៈសុរិន ទទួលមរណៈភាព ដោយអ្នកនាង បានបង្ហោះរូបថត រួមទាំងដាក់ពាក្យថា «RIP» នៅលើបណ្តាញសង្គមទៀតផង ។

ដំណឹងមរណៈភាពនះ បានដឹងដល់មិត្តដែលជាអ្នកសិល្បៈស៊ូរិន ហ្វេនៗទាំងអស់ ក្នុងនោះដែរ អ្នកនាង ចេន សាយចៃ ក៏បានបង្ហោះរូបភាព រួមជាមួយសារដ៏ក្រៀមក្រំ ចំពោះ លោក ស៊ូថេតអាថាន់នីង ឬ Baby Boy ដែលជាតារាកំប្លែងល្បីឈ្មោះនៅសូរិន ។

ក្នុងសារនោះអ្នកនាង ចេន សាយចៃ បានបញ្ជាក់ថា លោក ស៊ូថេតអាថាន់នីង ជាតារាកំប្លែងដែលមានអាយុ ៣៤ឆ្នាំ ដោយបានឆ្លងជំងឺគ្រុនឈាម ។ហើយចំពោះការធ្វើបុណ្យវិញគឺធ្វើនៅស្រុកមឿង ខេត្តសុរិន នៅថ្ងៃពុធ ទី ២៨ ខែកក្កដា ឆ្នាំ២០២១ នេះ៕

អត្ថបទ៖ Tep Sovannmoly

មតិយោបល់