• 2021-07-27 03:19:04
  • ជីវិតតារា

ស្ងាត់ៗ ! អ៊ុក សុវណ្ណារី ចេញចម្រៀងមួយបទ ឃើញប្រែប្រួលខ្លាំងទាំងសំឡេងនិងសម្រស់

  • 2021-07-27 03:19:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងតូចរបស់ Galaxy Navatra ស្ងាត់ៗចេញបទចម្រៀងថ្មីមួយបទយ៉ាងពិរោះ ដែលមានចំណងជើងថា « សុំទោសរាល់កំហុស» ដែលទើបតែចេញបាន២ថ្ងៃប៉ុណ្ណោះ ដោយមានអ្នកគាំទ្រយ៉ាងច្រើន ហើយតាមរយៈបទចម្រៀងមួយបទនេះ នាងហាក់ប្លែកជាងធម្មតា ទាំងរូបរាងនិងសំឡេង ។

តាមរយៈបទចម្រៀងមួយបទនេះ ផលិតកម្មបានបញ្ចេញនៅលើយូធូប កាលពីថ្ងៃទី២៥ខែកក្កដា ឆ្នាំ២០២១ និងកំពុងទទួលបានការចាប់អារម្មណ៏ ហើយមានហ្វេនជាច្រើនពោលសរសើរមិនដាច់ពីមាត់ ។ មិនត្រឹមតែប៉ុណ្ណឹងទេ តាមរយៈបទនេះ មហាជនបានឃើញសុវណ្ណារី កាន់តែមានវ័យធំច្រើនឡើងហើយ មិនមែនក្មេងដូចមុនទៀតទេ ។

មហាជននិងហ្វេនជាច្រើន បានឃើញការប្រែប្រួលរូបរាងរបស់តារាចម្រៀងតូច កាន់តែពេញវ័យហើយស្រស់ស្អាតជាងមុន រីឯសម្លេងក៏ពិរោះជាងមុន រួមជាមួយបទភ្លេងក៏ប្លែក ការសម្តែងក៏សាកសមថែមទៀត ។

ដោយមើលឃើញពីទេពកោសល្យ និងសំឡេងរបស់នាង ពេលថ្មីៗនេះ ធ្លាយដំណឹងថា Galaxy Navatra បានត្រៀមបទចម្រៀងដ៏ធំមួយ រួមបញ្ជូលគ្នា ជាមួយតារាចម្រៀងរ៉េបទៀតផង ។ នេះជាដំណឹងដ៏ល្អសម្រាប់តារាចម្រៀងតូចមួយនេះ ដែលមិនធ្លាប់មានពីមុនមកនោះទេ ។

តារាចម្រៀងតូចរបស់ Galaxy Navatra អ៊ុកសុវណ្ណារី បានចូលក្នុងផលិតកម្មនេះ ជាង២ឆ្នាំមកហើយ បើតាមគិតពីបទចម្រៀងដែលច្រៀងនៅក្នុងផលិតកម្មនេះមានចំនួនប្រហែលជា ជិត៧០បទហើយមកទល់ពេលនេះ ៕

ចង់ដឹងថា សុវណ្ណារី ប្រែប្រួលយ៉ាងណា តោះមកមើលទាំងអស់គ្នា ៖

អត្ថបទ៖ Tep Sovannmoly

មតិយោបល់