• 2021-07-29 03:07:01
  • ព័ត៌មាន

ល្បីថា Zhao Liying ទិញវីឡាស្កឹមស្កៃទុកឲ្យមនុស្សសំខាន់ តម្លៃខ្ទង់ ២១លានដុល្លារ

  • 2021-07-29 03:07:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពី​បែក​បាក់ពីស្វាមីមក ​អ្នកម្ដាយកូន ១ Zhao Liying ក្លាយជាតារា​ស្រី​ដែលមាន​ជោគវាសនាធំកាន់កាប់ទ្រព្យច្រើន​គួរសម​ប្រចាំ​ពិភពសិល្បៈ ដែល​អ្វី​គ្រប់យ៉ាង​មាន​បាន​ដូចពេល​នេះ​ អរគុណ​ដល់ការខិតខំ​ប្រឹង​ប្រែងធ្វើការកន្លងមក ហើយបើទោះពេលនេះ​បែក​ពី​ប្ដី​ក៏នាង​មិនភ័យរឿងលុយដែរ។

ផេក BJH កាល​ពី​ថ្ងៃទី២៨ ខែកក្កដា បាន​ចុះផ្សាយពីអត្ថបទព៏ត៌មាន​មួយដែល​បង្ក​ជា​ការភ្ញាក់​ផ្អើល ដោយបង្ហើបថា​​ Zhao Liying បាន​ចំណាយលុយ ១៤០លានយ័ន (ខ្ទង់ ២១,៥៨លានដុល្លារ) ដើម្បី​ទិញវីឡាមួយកន្លែង​ក្នុង​ទីក្រុងប៉េកាំង។ នេះ​ជា​កាដូដែល​នាងទិញ​ ទុក​ឲ្យម្ចាស់ជីវិត គឺកូន​ប្រុស​អាយុ ២​ខួប​របស់នាង។ ចំណែក​រូបភាព​អចនទ្រព្យ​ដ៏​ធំ​ស្កឹមស្កៃមួយខ្នងនេះ ត្រូវ​បាន​បង្ហាញ​ដោយ​ប្រភពព័ត៌មាន BJH​។

យ៉ាងណាមាន​ការ​ឲ្យដឹង​ដែរថា​ ដោយសារ​ខ្លួន​រស់នៅសៀងហៃ ដូចនេះ​នាង​ត្រូវ​ធ្វើដំណើរទៅមក ទីក្រុងប៉េកាំង ដើម្បីមើល​ថែកូនរបស់ខ្លួនផង និងធ្វើការផង។ ប៉ុន្តែយ៉ាងណា​នាង​ក៏បាន​ព្យាយាមកាត់បន្ថយចំនួនការងារ​បាន​ច្រើនដែរ បើប្រៀបធៀបកាល​ពីមុន។ សរុបមក​អ្វី​គ្រប់យ៉ាង​ដែល​នាង​ធ្វើ​ពេល​នេះ​គឺដើម្បី​តែកូនម្នាក់គត់ ព្រោះ​គេ​គឺជា​ក្ដីសង្ឃឹម​ និង​ប្រភព​នៃក្ដី​ស្រឡាញ់​សម្រាប់នាង៕

ប្រភព៖ Kenh14

មតិយោបល់