• 2021-07-29 03:57:12
  • ជីវិតតារា

យុវតីម្នាក់ជួស​កញ្ញា អាជ្រុយ​ដ៏​ស្រស់ស្អាត ច្រៀង​រ៉េប​ផ្ញើ​ជូន​អ្នក​បង្ក​គ្រោះរហូត​នាង​​ស្លាប់យ៉ាង​អាណោចអាធ័ម​

  • 2021-07-29 03:57:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីឆ្នាំមុនប្រិយមិត្តប្រាកដជាបានជ្រាបច្បាស់រួចមកហើយ អំពីគ្រោះថ្នាក់ចរាចរណ៏មួយ ដែលបានកើតឡើងយ៉ាងកក្រើកនៅភ្នំពេញ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ ដែលបណ្តាលឲ្យកញ្ញាគ្រី សុដាឡែន ហៅជ្រុយ ទទួលមរណភាពនៅនឹងកន្លែងកើតហេតុ ហើយកាស្លាប់របស់កញ្ញា គ្រី សុដាឡែន បានធ្វើឲ្យ Yung Lady ចងក្រងជាបទចម្រៀងមួយបទនេះឡើង ។

យប់​មួយ​ឆ្នាំ​មុន កញ្ញា គ្រីសុដាឡែន បានជិះម៉ូតូជាមួយសង្សា ម៉ោង១យប់ ហើយសង្សារបស់នាង ត្រូវបានគេស្គាល់ថា ជាអតីតកីឡាករបាល់ទាត់ជម្រើសជាតិ ។ អ្នកទាំង២បានជួបគ្រោះថ្នាក់ចរាចរណ៏នៅចំណុចផ្លូវបំបែកជាបួន លើកំណាត់ផ្លូវ៣១០ កែងផ្លូវ១៤៣ ស្ថិតក្នុងសង្កាត់បឹងកេងកង២ រាជធានីភ្នំពេញ។

ក្នុងហេតុការណ៏ដ៏រន្ធត់នេះ គ្រី សុដាឡែន ក៏បានទទួលមរណភាព ចំណែកឯសង្សារបស់នាង រងរបួសធ្ងន់ត្រង់ផ្នែកក្បាល រហូតមានឈាមកកក្នុងខួរក្បាលទៀតផង ។ចំណែកជនបង្កវិញរត់គេចខ្លួនបាត់ ដោយគេដឹងថា ជនបង្កនោះជិះឡានពណ៏ខ្មៅ ហើយបច្ចុប្បន្ននេះសមត្ថកិច្ចកំពុងតែតាមដាននិងស្រាវជ្រាវយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ដែរ ។

រហូតមកដល់ពេលថ្មីនេះៗ ក៏មានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Yung Lady បានចេញជាវីដេអូចំរៀង Rap ដែលមានចំណងជើងថា "១៨" ដើម្បីជូនទៅដល់ជន​បង្កហេតុ​ធ្វើ​ឲ្យ​កញ្ញា គ្រី សុដាឡែន ដែលមានអាយុ១៨ឆ្នាំ និងពូរបស់នាងដែលបានស្លាប់កាលពីជាង ១​ឆ្នាំ និង​១០ឆ្នាំមុន ដោយសារគ្រោះថ្នាក់ចរាចរណ៏ដូចគ្នា។

ហេតុការណ៍​ទាំង​ពីរ បានធ្វើឲ្យគ្រួសាររបស់ yung Lady មានទុក្ខយ៉ាងក្រៀមក្រំ ក៏ដូចជាគ្រួសាររបស់កញ្ញា គ្រី សុដាឡែនដែរ ដែល​ស្ទើរ​ទទួល​យក​មិន​បាន​ថា ពួក​គេ​បាន​លា​លោក​នេះ​រហូត​ទៅ​ហើយ។

តោះ...ស្ដាប់​ទាំង​អស់​គ្នា!

អត្ថបទ៖ Tep Sovannmoly

មតិយោបល់