• 2021-07-29 06:10:14
  • ព័ត៌មាន

តិចច្រឡំកូរ៉េចុះ! នេះហើយ ឌីអរ Dancer កម្ពុជាមានសមត្ថភាពខ្លាំងអាចទៅរួចគ្រប់បទមិនចាញ់ម្ចាស់ដើមទេ

  • 2021-07-29 06:10:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្លឹម ច័ន្ទតារារដ្ឋ ជា​ឈ្មោះ​ពិតរបស់ D.R (ឌីអរ) អ្នកដែល​តែង​បង្ហាញ​ក្បាច់រាំដ៏រស់រវើក​ និង​បង្ហោះលើ​បណ្ដាញ​សង្គម​កន្លងមក​នេះ។

យុវជន​ដែល​ស្ថិត​ក្នុង​វ័យ ២៥ឆ្នាំរូបនេះ គឺជា​ម្ចាស់ជយលាភីលេខ ២របស់​កម្មវិធី​ Cambodia Net Idol រដូវកាល​ទី ២ កាលពីឆ្នាំ ២០២០ ដោយ​បាន​វិវត្តខ្លួន​ពី Back-Up Dancer ​ពីមុន និងបច្ចុប្បន្នតែង​ខិតខំ​បង្ហាញ​ក្បាច់រាំ Cover បទ​ K-Pop ល្បីៗនា​ពេល​បច្ចុប្បន្ន​នេះ។ សមត្ថភាព​របស់ D.R ពិត​ជា​មិន​លេង​សើច​ឡើយ ដោយសារ​គ្រប់កាយវិការ និង​ក្បាច់គ្រប់ចង្វាក់ លោកធ្វើ​បាន​ដូចគ្នា​បេះដាក់នឹង​ម្ចាស់​បទ​ដើម​ដែល​ជា​ក្រុម K-Pop​។

ងាកចូលបទ​ដែល D.R បាន​សម្ដែងវិញ បទ​ខ្លះ​លោក​បង្ហាញ​ក្បាច់រាំសុទ្ធ ហើយបទ​ខ្លះ D.R ថែម​ទាំង​ជួយ​បង្រៀន​ពីមួយក្បាច់ទៅមួយក្បាច់យ៉ាងច្បាស់ៗ ដែលសូម្បី​អ្នក​មិនចេះ​ក៏អាច​រៀនរាំតាម​បាន​យ៉ាង​ស្រួល។

សម្រាប់​បទ​ចម្រៀង​ដែល Dancer ដ៏ប៉ិនប្រសប់រូបនេះសម្ដែង​កន្លងមកមានតាំងពីបទ​របស់ BTS, BLACKPINK, TXT, ITZY, NCT, GOT7 ជាដើម៕

តាមដានការសម្ដែងផ្សេងៗរបស់ D.R តាមរយៈ Facebook Page: D.R - ឌីអរ

ខាងក្រោម​នេះ​ជា​វីដេអូសម្ដែងផ្ទាល់៖

ទស្សនាការបង្រៀនរាំរបស់ D.R ខាងក្រោម៖

អត្ថបទ៖ យី សុធារី

មតិយោបល់