• 2021-07-30 02:05:17
  • ព័ត៌មាន

ល្អម្ល៉េះលោកអើយ! កាលពី​បានប្រាក់ខែដំបូង Song Kang ខំយកទៅទិញកាដូជូនម្ចាស់ជីវិត

  • 2021-07-30 02:05:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែងSong Kang ជា​តារា​ដែល​ចាប់យកបេះដូងអ្នក​គាំទ្រ​តាំងតែពីរឿង «Love Alarm» និង «Nevertheless» ដោយសារចរិតសម្ដែង​ក្នុងរឿង ប៉ុន្តែ​ដឹងទេ? ក្នុង​ជីវិតពិត Song Kang គឺជា​បុរស​ដែលមាន​បេះដូង​ទន់ភ្លន់​កក់ក្ដៅ​បំផុត។

ក្នុង​បទសម្ភាស TMI ជាមួយនឹង​ GQ Korea តារា​ប្រុសរូប​នេះ​បាន​បង្ហើប​ពី​ការដែល​លោក​បាន​ចំណាយលុយ បាន​ពីប្រាក់ខែដំបូង​ ធ្វើរឿង​មួយចំពោះ​ឪពុកម្ដាយរបស់លោក។

អ្នកសម្ភាសបាន​សួរ​ Song Kang ពី​កាដូដ៏​សែន​មានន័យ និង​ចងចាំមិនអាចបំភ្លេចបានសម្រាប់​ទិវាមាតាបិតា ដែល​លោក​បាន​ជូន​អ្នកមានគុណរបស់ខ្លួន។

Song Kang បាន​និយាយ​ថា​ លោក​ធ្លាប់​ធ្វើការក្រៅម៉ៅង​កាល​នៅជា​សិស្ស ហើយលោក​បានយកលុយ​ដែល​រក​បាន​លើក​ដំបូង ​ទិញកាដូជូន​ឪពុកម្ដាយ​។

លោកនិយាយ​ថា​ លោក​បាន​ទិញ Undercoat ជូនឪពុក និង​ម៉ាសថែរក្សាស្បែក១កញ្ចប់ជូនម្ដាយ។

ទោះ​បី​ពេល​នោះ Song Kang អាចទុក​លុយ​ដោយខ្លួន​ឯង​បាន​ ប៉ុន្តែ​លោកសម្រេច​ធ្វើ​អ្វី​មួយ​មាន​ន័យសម្រាប់ឪពុកម្ដាយ។ ប្រការ​នេះ​ពិត​ជា​សបញ្ជាក់​យ៉ាងច្បាស់​ថា​ តារាប្រុសរូបនេះ​គិតគូរ និង​គួរ​ឲ្យស្រឡាញ់យ៉ាងណា៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់