• 2021-07-30 04:03:59
  • ជីវិតតារា

នេះជាមូលហេតុដែល ឌី សូនីតា យំលឿនរាល់ពេលសម្តែងរឿង ដោយមិនបាច់រកអ្វីមកជំនួស

  • 2021-07-30 04:03:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជឿជាក់ថា ប្រិយមិត្តជាច្រើនបានស្គាល់រួចហើយ ពីតារាសម្តែងស្រីដែលមានឈ្មោះល្បីល្បាញក្នុងរង្វង់សិល្បៈ គឺអ្នកនាង ឌី សូនីតា ព្រោះថា អ្នកនាងត្រូវបានទស្សនិកជនចាត់ទុកថា ជាតារាមួយរូបដែលមានទេពកោសល្យពូកែសម្តែងទឹកមុខ និងឆ្នាស់ឆ្នើមជាដើម។

កាលពីថ្ងៃម្សិលមិញនេះ អ្នកនាង ឌី សូនីតា បានបង្ហោះវីដេអូ និងបានសរសេរជាសារ នៅលើគណនីហ្វេសប៊ុក ក្នុងថ្ងៃខួបកំណើតរបស់នាង ដោយបានបង្ហាញពីមូលហេតុដែលរាល់ពេលនាងសម្តែងរឿងម្តងៗ នាងតែងតែយំលឿន ដោយមិនពិបាក នោះគឺឲ្យតែពលត្រូវថតជាតួយំម្តងៗ នាងតែងតែប្រមូលអារម្មណ៏មួយយ៉ាងពិសេសនោះគឺការនឹករលឹកចំពោះលោកឪពុករបស់នាងដែលបានទទួលមរណភាពអស់កាលជាច្រើនឆ្នាំកន្លងទៅ ។ការនឹកស្រណោះ អាលោះអាល័យ ធ្វើឲ្យនាងក្តុកក្តួលចិត្តបង្កើតទៅជា ការយំដែលមានភាពងាយស្រួល ដោយមិនលំបាករកអ្វីមកជំនួស ។

អ្នកនាង ឌីសូនីតា បានបន្ថែមទៀតថា មនុស្សប្រុសដែលមានឈ្មោះថាប៉ានេះហើយ បានធ្វើឲ្យនាងស្រក់ទឹកភ្នែក នៅពេលដែលនាងនឹកដល់គាត់ ធ្វើឲ្យនាងបំភ្លេចមិនបាននៅលើលោកនេះ នាងនឹកគាត់ខ្លាំងណាស់ ហើយក៏សង្ឃឹមថា លោកប៉ារបស់នាង និងមើលឃើញនាងពីលើមេឃពោពេញដោយមោទកភាព។

អត្ថបទ៖ Tep Sovannmoly

មតិយោបល់