• 2021-08-02 03:42:49
  • ជីវិតតារា

ក្តុកក្តួលណាស់ ! ទឹម រដ្ឋា ពោលពាក្យយ៉ាងរំជួលចិត្ត ក្នុងថ្ងៃគម្រប់ខួប១ឆ្នាំរបស់ម្តាយដែលបានបាត់បង់

  • 2021-08-02 03:42:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែង និង ​ម៉ូដែល​ ដែលមានរូបរាងស្រឡូនគួរឲ្យស្រលាញ់ គឺ កញ្ញា ទឹម រដ្ឋា បានបញ្ចេញអារម្មណ៏ដ៏សែន​ក្រៀមក្រំ ដែលត្រូវបាន​បាត់បង់ម្ដាយ​ជាទីគោរ​ព​ស្រ​ឡា​ញ់​​មួយប៉ប្រិច​ភ្នែកកាលពីថ្ងៃទី ​៣១ ខែ​កក្កដា ឆ្នាំ​២០២០ ដោយជំងឺ​គាំងបេះដូង​ ដែលមិន​មានបង​ប្អូន កូនចៅ ឬ អ្នកណាម្នាក់ទាន់ដង្ហើមឡើយ ហើយពេលនេះគឺជាខួបគម្រប់១ឆ្នាំនៃការបាត់បង់ម្តាយ​របស់នាង។

ថ្ងៃទី១ ខែសីហា ឆ្នាំ២០២១នេះ ជាថ្ងៃគម្រប់ខួបមួយឆ្នាំនៃមរណភាពរបស់ម្ដាយនាង ហើយនាងបានបង្ហោះសារមួយយ៉ាងរំជួលចិត្ត នៅក្នុង Instagram ដើម្បីបង្ហាញពីអារម្មណ៏សោកស្តាយដែលម្តាយរបស់នាងបានលាចាកលោកនេះជារៀងរហូត ដោយក្នុងនោះនាងនិងក្រុមគ្រួសារបានយកចង្ហាន់ទៅវត្ត ខ្ទរ ដើម្បីឧទ្ទិសកុសលជូនដល់អ្នកម្តាយក្នុងថ្ងៃគម្រប់ខួប១ឆ្នាំំ ដោយគ្មានថ្ងៃវិលវិញ។

កញ្ញា ទឹម រដ្ឋា បានបន្ថែមទៀតថា ពេលវេលាពិតជាដើរលឿនណាស់ ក្នុងនោះដែរនាងបានជូនពរម្តាយរបស់នាងឲ្យបានទៅកាន់ឋានថ្មីស្ងប់សុខ កើតជាតិណាៗនាងសុំប្រាថ្នា កើតជាកូនម្តាយរបស់នាងទៀត ហើយនាងក៏បានបញ្ជាក់បន្ថែមទៀតថា សូមឲ្យម្តាយរបស់នាងកើតជាតិក្រោយសូមឲ្យមានអាយុវែងជាងជាតិនេះ ។

អត្ថបទ៖ Tep Sovannmoly

មតិយោបល់