• 2021-08-03 02:01:00
  • ព័ត៌មាន

ធ្លាយប្រវត្តិពិត តាម​ពិត​អន្ទិតសង្ហា ជាផលិតករលាក់មុខសោះ ធ្លាប់ផលិតរឿងដល់ទៅ ៦កាល ២០១៩

  • 2021-08-03 02:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្មីៗនេះអតីតព្រះសង្ឃ ឡាយ ថៃចន្ទ បានប្រកាសចូលខ្លួនចាប់អាជីពជាតារាសម្ដែងក្នុងភាព យន្ដអប់រំខ្លីមួយបន្ទាប់ពី លាចាកសឹក្ខាបទកាលពីប៉ុន្មានខែកន្លងទៅ។ អាថកបាំងថ្មីមួយនៅពីក្រោយ ប្រវិត្តពិតត្រឹមជាព្រះសង្ឃមួយអង្គ មានប្រវិត្តមិនធម្មតានោះទេ ពោលកម្លោះសង្ហារូបនេះ ក៏ជាផលិតករភាពយន្ដខ្នាតខ្លីមួយរូបផងដែរ នេះយោងតាមសមីខ្លួនបង្ហើបប្រាប់ Sabay

ជឿរជាក់ថាប្រិយមិត្តមិនច្រើនទេដែលបានដឹងពីប្រវិត្តរបស់ អន្ទិតសាច់ដុំកងៗ ថៃចន្ទ ក្រៅពីមានឈ្មោះ ជាអតីតព្រះសង្ឃធម្មតាមួយអង្គ លោកក៏ជាផលិតករភាពយន្ដមួយរូបផងដែរ។ ដោយកាលពីថ្មីៗនេះ ក្នុងជំនួបកិច្ចសម្ភាសន៍រវាងក្រុមការងារ Sabay និងអន្ទិតរូបនេះបានឱ្យដឹងថាមុនពេលចាប់ផ្ដើមការងារ ជាអ្នកសម្ដែងរូបលោកគឺជាផលិតករភាពយន្ដអប់រំខ្នាតខ្លី ហើយផលិតបានរហូតដល់ទៅ៦ តាំងពី អំឡុងឆ្នាំ២០១៩មកម្ល៉េះ ពោលតាំងតែពីរូបលោកបួសជាព្រះសង្ឃ។

កម្រងស្នាដៃភាពយន្ដខ្នាតខ្លីរបស់ផលិតករលាក់មុខរូបនេះរួមមានដូចជារឿង៖១.”**អាត្មាទ្រាំលែងបានហើយ វគ្គ១" "អាត្មាទ្រាំលែងបានហើយ វគ្គ២" "សម្លរឆ្ញាញ់ជាងគេលើលោកនេះ" "វត្ថុស័ក្ដិសិទ្ធ" "រយពាន់សំនួរ រយពាន់ចម្លើយ" និង​រឿង "គ្រោះ”។ បញ្ជាក់ផងដែរថា ទាំងនេះជាប្រភេទរឿងខ្នាតខ្លីប៉ុណ្ណោះ។

យ៉ាងណាមិញក្រៅពីមានចំណេះជំនាញផ្នែកផលិតភាពយន្ដ ឡាយ ថៃចន្ទ ក៏ជាបុគ្គលមានចំណេះដឹង ខ្ពង់ខ្ពស់ម្នាក់ផងដែរ ដោយលោកបានបញ្ចាប់ថ្នាក់ អនុបណ្ឌិត នៅមហាវិទ្យាល័យនីតសាស្ត្រ ឯកទេស នីតិឯកជន នៃសកលវិទ្យាល័យច្បាប់ មួយរូបផងដែរ៕

អត្ថបទ៖ Pav SreyPich

មតិយោបល់
អត្ថបទពេញនិយម