• 2021-08-03 02:42:00
  • ព័ត៌មាន

អ្នកព័ត៌មានជនជាតិកូរ៉េម្នាក់ លើករឿងកំពុងក្ដៅពីតារាជើងចាស់ Kim Yong Gun ពីការធ្វើឲ្យនារីម្នាក់មានកូន

  • 2021-08-03 02:42:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែង​កូរ៉េជើងចាស់ Kim Yong Gun ត្រូវ​បាន​បណ្ដាញ​ផ្សព្វផ្សាយ ចេញព័ត៌មានទាក់ទង​នឹង​រឿងអាស្រូវ ថា​លោកបានធ្វើឲ្យនារី​ម្នាក់ដែលមានអាយុក្មេងជាងលោក ៣៩ឆ្នាំមានផ្ទៃពោះ ស្របពេល​មាន​ការឲ្យដឹង​ថា​ អ្នកទាំង ២​មិន​មាន​ទំនាក់ទំនង​ស្នេហានឹង​គ្នាទេ។

Kim Yong Gun

នៅ​ថ្ងៃទី០២ ខែសីហា អ្នក​យក​ការណ៍ព័ត៌មាន​ Lee Jin Ho បាន​បង្ហោះ​វីដេអូ​មួយមាន​ចំណងជើងថា «តើនារីមាន​ផ្ទៃពោះដែល​មាន​អាយុក្មេងជាង​លោក Kim Yong Gun ដល់ទៅ ៣៩ឆ្នាំនោះ ពិតជាសង្សាររបស់លោកឬ?» នៅលើ YouTube Channel របស់ខ្លួន។ អ្នក​ព័ត៌មានដដែលបាន​បន្តថា «ស្របពេលខ្ញុំ​កំពុងជជែកជាមួយនឹង​អ្នកតំណាង​របស់លោក Kim Yong Gun ខ្ញុំ​បាន​រកឃើញថា​មាន​អ្វី​ដែល​កើតឡើងស្មានមិនដល់»។

លោកបន្តថាបកស្រាយទៀតថា៖ «ខ្ញុំ​បាន​សួរសំណួរទៅខាងអ្នកតំណាងនោះថា​ “អ៊ីចឹងតើសង្សាររបស់គាត់ (Kim Yong Gun) ចង់បានអ្វី? ហើយអ្នកតំណាង​បាន​តប “សង្សារ?” ហើយខ្ញុំ​ក៏សួរ “ជានារីដែលកំពុង​រស់នៅជាមួយលោក Kim ហ្នឹងមែន? បន្ទាប់មកអ្នកតំណាងឆ្លើយថា​ពួកគេ​មិនបាន​រស់នៅជាមួយគ្នាទេ»។

អ្នយកការណ៍ Lee Jin Ho ផ្ដើម​សង្ស័យថា​ នារីដែល​ស្ថិតក្នុង​រឿងនេះ មិនបានទាក់ទង​ស្នេហាជាមួយនឹងតារាសម្ដែង Kim Yong Gun ទេ ប៉ុន្តែគ្រាន់តែជា "មិត្តភ័ក្តិដែលសម្លឹងផលប្រយោជន៍រៀងខ្លួន"។

លោក​បាន​លើកឡើងថា វា​ពិតជា​ពិបាក​ក្នុង​ការ​បង្ហាញ​ថា​ នារីម្នាក់នោះ​ជាសង្សាររបស់លោក Kim ប៉ុន្តែលោកពិតជាប្រាកដក្នុងចិត្តថាពួកគេបាន​រួមមេត្រីនឹង​គ្នាមែន។ បន្ថែម​ពីលើនេះ លោក​ Kim បាន​បង្ហាញ​មុខក្នុង​កម្មវិធី "Can We Love Again?” របស់ប៉ុស្តិ៍ MBN ព្រម​ទាំង​បាន​បង្ហាញ​ពីអារម្មណ៍ចំពោះ​តារា​សម្ដែង Hwang Shin Hye ទៀត។

ចំណែក​ផលិតករកម្មវិធី​ក៏​បាន​និយាយដែរថា Kim Yong Gun មាន​មិត្តស្រីហើយ ប៉ុន្តែពួកគេ​បាន​ចែកផ្លូវគ្នាក្នុងរយៈពេល​ខ្លី តាំង​ពីមុន​លោកចូលរួមកម្មវិធីទៅទៀត។

ជាក់ស្ដែង​រឿង​ចម្រូងចម្រាសនេះ​កើតឡើង​នៅ​ពេល​ នារីម្នាក់ដែលមានអាយុប្អូន​លោក Kim ៣៩ឆ្នាំ បាន​និយាយ​ថា​ តារាប្រុសរូបនេះ​បាន​បង្ខំ​ខ្លួនឲ្យរំលូតកូន។

ជា​ការ​ឆ្លើយ​តប​ អ្នកតំណាង​ផ្នែក​ច្បាប់​របស់​លោក Kim បាន​បញ្ជាក់​ថា​លោក​ Kim គ្រាន់​តែ​ព្រួយ​បារម្ភ​អំពី​អនាគត​របស់​ស្ត្រី​រូបនោះ ហើយ​គ្រាន់​តែ​ចង់​ណែ​នាំ​ឲ្យ​យកកូនចេញប៉ុណ្ណោះ មិនបានបង្ខំទេ។ ទោះ​យ៉ាងណា​ក្រោយ​មក​ លោក Kimបាន​បញ្ជាក់​ថា​គាត់​សុខ​ចិត្ត​ ជួយទំនុកបំរុង​ទាំង​ម្តាយ​ និង​កូន​ដែល​មិន​ទាន់​កើត​របស់ខ្លួន ដោយ​សុំទោស​មិត្តស្រីផង៕​

ប្រភព៖ Allkpop ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់