• 2021-08-10 01:40:11
  • ព័ត៌មាន

សាច់រឿងកាន់តែក្ដៅ តែភាគរយ Rating រឿង «Nevertheless» កាន់តែធ្លាក់ចុះមិនគួរឲ្យជឿ

  • 2021-08-10 01:40:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ ទស្សនិកជន​បាន​ទន្ទឹង​រង់ចាំ​មើល​ភាគ​ទី​ របស់រឿង «Nevertheless» ដើម្បីមើលពីថា​សាច់រឿង ក៏ដូចជា​ទំនាក់​ទំនង​របស់​ Song Kang និង Han So Hee ដែលជាប់ស្អិតនឹងគ្នាតាំង​ពីវគ្គមុនៗ។ ទោះ​យ៉ាង​ណា​ ពេលនេះការខកចិត្តរបស់អ្នកគ្រប់គ្នា​ហាក់​ដូចជារើឡើង ទាក់ទងនឹងស៊េរីរឿងរបស់ JTBC

ផ្អែក​តាម​ Nielson Korea វិបសាយសម្រាប់ Rate ចំណាត់ថ្នាក់ទស្សនា បានបង្ហាញនូវ​ភាគរយទាបមិនគួរ​ឲ្យជឿគឺ ត្រឹម​ ០,៩៩៤ភាគរយ ប៉ុណ្ណោះ។ រឿងភាគមួយ​នេះ ដំបូង​ឡើយសម្ពោធជាមួយនឹង​កំណត់ត្រា ២,២០៧ភាគរយ សម្រាប់​ថ្ងៃបញ្ចាំង​ដំបូង ដែល​ជា​កំណត់ត្រាទាបតាំងពីពេល​នោះមក។ ប៉ុន្តែ​ទោះ​បី​គ្រប់ភាគ មាន​ Rating ទាប​ ប៉ុន្តែ​មិនដែល​ក្រោម ១ភាគរយ ទេ ទើបតែពេល​នេះ​វា​កើតមាន​រឿង​ភ្ញាក់​ផ្អើល​បែប​នេះ។

ភាគថ្មីទើបបញ្ចាំងចុងក្រោយនេះ បាន​បង្ហាញឈុតថើបគ្នា រវាងតួឯកប្រុស​ស្រី​ទាំង ២ ដែល​អាចទាក់ទាញអ្នក​មើលគ្រប់គ្រាន់ទៅហើយ។ ប៉ុន្តែគ្រាន់​តែ​ឃើញពីចំណាត់ថ្នាក់ Rating ត្រឹម ០,៩៩៤ភាគរយ មហាជន​ភ្ញាក់ផ្អើល​ ហើយកើតជា​ការខកចិត្តខ្លះដែរ​ចំពោះ​រឿងនេះ។

មតិបាន​លើកឡើងក្នុង Comment ខ្លះ​ថា​ឲ្យតួ​ប្រុសមិនទាន់មាន​សមត្ថភាពគ្រប់គ្រាន់ ខ្លះបន្ទោសលើសាច់រឿង ខ្លះ​កើតអារម្មណ៍ធុញទ្រាន់ ខ្លះទាយដឹងដំណើររឿងពេលចប់ដូច្នេះ​ពួកគេមិនចង់មើល ខ្លះ​មើល​តែ​តួ​រង ខ្លះនិយាយពីគុណភាព​រួមរបស់រឿង។

ចុះ​អ្នក​វិញ​គិតយ៉ាងណា​ដែរ?​​

ប្រភព៖ Koreaboo

មតិយោបល់