• 2021-08-11 01:19:00
  • ស្ទីលតារា

កប់ណាស់ ! កុសុម៉ា ស្លៀកពាក់ម្តងៗមិនឲ្យច្រឡំគេទេ លែងខ្លួនម្តងៗឈ្នះគេតែម្តង

  • 2021-08-11 01:19:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្តប្រាកដជាបានស្គាល់រួចមកហើយពិធីការិនីខ្មៅស្រអែម កញ្ញា​ សុភ័ក្រ កុសុម៉ា ដែលតែងតែបង្ហាញនូវស្ទីលប្លែកៗ ធ្វើឱ្យហ្វេនៗមិនចេះជិនណាយ និងនៅតែមានភាពលេចធ្លោ និងអាចទាញយកប្រជាប្រិយភាពពីទស្សនិកជនជាច្រើនផងដែរ។

ជារឿយៗគេតែងសង្កេតឃើញថា កញ្ញា សុភ័ក្រ កុសុម៉ា តែងតែនិយមស្លៀកសំលៀកពាក់ពណ៌ឆើត រួមជាមួយការលេងស្តាយ៍បែបប្លែកៗ ដើម្បីជាចំណីចក្ខុអ្នកទស្សនា ពេលមើលហើយមិនចេះជិនណាយ។ជាក់ស្តែងនៅថ្ងៃនេះ កុសុម៉ា បានទម្លាយរូបភាពជាច្រើនសន្លឹកនៅលើគណនីហ្វេសប៊ុក ដោយកញ្ញាបានបង្ហាញពីស្ទីលតែងខ្លួនបែបថ្មី ដែលកម្រងាយមានតារាណាម្នាក់ធ្វើដូចនាង ។

កុសុម៉ា មកថ្ងៃនេះ ជាមួយស្ទីលសក់ខ្លីហាយឡាយ ជាមួយអាចធំពណ៌ទឹកក្រូចសុីជាមួយម៉ាស់ពណ៌ដូចគ្នាទៀត ដែលរំលេចទៅដោយអាវ ខាងក្នុងនិងខោខ្លីពណ៌ខ្មៅ មើលទៅហាក់ប្លែកមួយបែប ជានារីសម័យថ្មី​ ។

តោះមកទស្សនាស្ទីលប្លែកៗជាច្រើនរបស់កុសុម៉ា ៖

អត្ថបទ៖ Tep Sovannmoly

មតិយោបល់