• 2021-08-12 01:15:00
  • ព័ត៌មាន

ប្លែកភ្នែកណាស់! «ក្រុមយក្សភ្លោះ »ធ្វើឲ្យមហាជនចាប់ចិត្តនឹងភាពច្នៃប្រឌិតថ្មី ក្រោយច្រៀង Cover បទ២០ឆ្នាំមុន

  • 2021-08-12 01:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើនិយាយពីបទចំរៀងមួយបទដែលមានចំណងជើងថា «ពាក្យស្រលាញ់និងស្អប់» របស់តារាចម្រៀងនៅក្នុងផលិតកម្មរស្មីស្ទឹងសង្កែ ដោយមានតារាស្រីល្បីៗចំនួន៤ដួងបកស្រាយរួមគ្នា ពិតជាល្បី និងពីរោះ បែបនេះទើបធ្វើឲ្យក្រុម «ក្រុមយក្សភ្លោះ» យកបទចម្រៀងមួយបទនេះមកច្រៀងឡើងវិញរួមគ្នា ធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើល និងមើលទៅប្លែកភ្នែកយ៉ាងខ្លាំង ។

កាលពីពេលថ្មីៗកន្លងទៅនេះ «ក្រុមយក្សភ្លោះ» ដែលជាភេទទី៣ បានថត MV ដោយលើកយកបទចម្រៀងកាលពីប្រហែល២០ឆ្នាំមុន ដែលមានចំណងជើងថា «ពាក្យស្រលាញ់និងស្អប់»ដែលជាការបកស្រាយរួមគ្នារបស់តារាចម្រៀងល្បី មានដូចជា អ្នកនាងឱក សុគន្ធកញ្ញា អ្នកនាង សុគន្ធ និសា កញ្ញាលីអ៊ីវ៉ាធីណា និងអ្នកនាង ជិនសេរីយ៉ា យកមកច្រៀងឡើងវិញ ដោយស្លៀកសំលៀកបំពាក់ដូចៗគ្នាបែបប្រពៃណីយ៉ាងស្រស់ស្អាត ហើយភ្លេងក៏ត្រូវបានកែសម្រួល ដោយបន្ថែមនូវតន្ត្រីបុរាណ បូករួមទាំងទេសភាពបែបធម្មជាតិទៀតផងនោះ ធ្វើឲ្យបទចម្រៀងមួយបទនេះ ផ្ទុះការចាប់អារម្មណ៏យ៉ាងខ្លាំង។

ឯហ្វេនៗដែលជាអ្នកគាំទ្រក្រុមនេះវិញ ក៏បានសរសើរគ្រប់ៗគ្នា ពីការច្នៃប្រឌិតថ្មីៗ ចំណែកអ្នកខ្លះទៀតសរសើរពីរោះ សឹងតែគ្រប់គ្នា ។

តោះមកទស្សនាបទចម្រៀងរបស់ក្រុមយក្សភ្លោះទាំងអស់គ្នា ៖

អត្ថបទ៖ Tep Sovannmoly

មតិយោបល់