• 2021-08-12 03:29:54
  • ស្ទីលតារា

មួយឈុតនេះធ្វើឲ្យ លីវជីលី ស្អាតបែបសុភាពថ្លៃថ្នូរ មើលយូរកាន់តែស្រស់

  • 2021-08-12 03:29:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រប់គ្នាប្រាកដជាបានស្គាល់ហើយ នូវប្រជាប្រិយភាពរបស់បវរកញ្ញាល្បីឈ្មោះរបស់កម្ពុជា គឺ កញ្ញា លីវ ជីលី ក្នុងការប្រកួត Miss Grand International ក្នុងពេលកន្លងមក គ្រប់គ្នាធ្លាប់តែឃើញនាងស្លៀកពាក់បែបជាបវរកញ្ញានៅលើឆាកយ៉ាងទាក់ទាញ ពេលនេះនាងបានបង្ហាញសម្លៀកបំពាក់បែបជានារីខ្មែរ មើលទៅស្រស់ស្អាតបែបសុភាពថ្លៃថ្នូរគួរឲ្យស្រលាញ់ខ្លាំងណាស់ ។

នៅថ្ងៃនេះ កញ្ញា លីវ ជីលី បានបង្ហោះរូបភាពជាច្រើនសន្លឹកយ៉ាងស្រស់ស្អាត នៅលើគណនីហ្វេសប៊ុករបស់នាង ដោយអមជាមួយសារដែលនាងបញ្ជាក់ថា ជាកូនខ្មែរត្រូវតែស្លៀកពាក់បែបវប្បធម៌ខ្មែរ ស៊ូរែកពុនពលីវប្បធម៌ដ៏ផូផងនេះ ។

កញ្ញា លីវ ជីលី ធ្វើឲ្យមហាជនភ្ញាក់ផ្អើលនឹងរូបសម្រស់របស់នាង ក្រោយនាងបានបង្ហាញឈុតពណ៌ផ្កាឈូក អមជាមួយកាបូបយួរដៃធ្វើពីកំប្លោក ដែលជាស្នាដៃខ្មែរ ដោយបន្ថែមស្បែកជើងកែងយ៉ាងសាកសម បូករួមនិងស្បែកភ្លឺម៉ដ្ឋរលោងរបស់នាងទៀតនោះ មើលទៅជីលី ស្លៀកសំលៀកបំពាក់មួយឈុតនេះ ស្រស់ស្អាតបែបថ្លៃថ្នូរខ្លាំងណាស់ គួរឲ្យទាក់ទាញ រហូតធ្វើឲ្យហ្វេនៗមានការពេញចិត្តយ៉ាងខ្លាំង ក៏ដូចជាសរសើពីសម្រស់ដ៏ស្រស់ស្អាតរបស់នាងមិនដាច់ពីមាត់ទៀតផង។

អត្ថបទ៖ Tep Sovannmoly

មតិយោបល់