• 2021-08-19 02:52:06
  • ព័ត៌មាន

ជា SM, JYP, HYBE ឬ YG ដែលជាក្រុមហ៊ុនចាយលុយច្រើនខ្លាំងទៅលើការតុបតែងខ្លួនតារាៗ?

  • 2021-08-19 02:52:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Stylist ​ដែល​បាន​ធ្វើការ​ជាមួយ​ក្រុម K-Pop ល្បីៗបាន​បង្ហើបពីរឿងមួយ ទាក់ទងថា​​តើ​ក្រុមហ៊ុន​មួយ​ណា​ដែល​ចំណាយ​ប្រាក់​ច្រើន​បំផុត​ ទៅ​លើ​សម្លៀក​បំពាក់​ឡើង​ឆាក​សម្រាប់តារាៗរបស់ពួកគេ?

TWICE

តើ​អ្នក​អាច​ទាយ​បាន​ទេ​ ថាជាក្រុមហ៊ុន​កម្សាន្ត​មួយណា? ដូចនេះ​សូម​បន្ត​អាន​ ដើម្បីជ្រាបដូចខាងក្រោម!

នៅ​ថ្ងៃ​ទី ១៣​ ខែ​​សីហា​ Channel YouTube ដែលមាន​ឈ្មោះថា​ AYO បាន​ចែក​រំលែក​ចំណេះដឹង​ថ្មី​មួយ ដោយមាន​ការ​ចូលរួមពី Stylist ២រូប គឺ Kim Tae Young (Balko) និង Lim Heon Soo​។ អ្នកទាំង ២សុទ្ធ​តែធ្លាប់បាន​រួមការងារជាមួយនឹង​ក្រុម K -Pop ល្បីៗ​ដូចជា​ BTS , BLACKPINK, TXT, BIGBANG, Taemin (SHINee), Park Jin Young និងតារាច្រើនទៀត។

BTS

នៅ​ក្នុង​ភាគ​មួយរបស់ «Comment Defenders» Kim Tae Young និង Lim Heon Soo បាន​ឆ្លើយនូវសំណួរ​ដែល​អ្នកប្រើអ៊ីនធើណិត ចោទសួរ​មក​ញឹកញាប់ជាងគេ គឺទាក់ទងនឹងការ​រៀបចំ​ខ្លួន របស់ Idol។

សំណួរ​មួយ​ដែល​អ្នក​ប្រើអ៊ីនធើណេត​សួរ​ នោះគឺ ក្នុងចំណោមក្រុមហ៊ុន «យក្សទាំង ៤» ដូចជា JYP, YG, SM និង HYBE តើក្រុមហ៊ុនណាដែល​ចំណាយ​លុយ​ច្រើន​បំផុត​ ទៅលើការ​ស្លៀកពាក់​សម្រាប់​តារារបស់ពួកគេ?

ចំពោះ​សំណួរ​នេះ​ Stylist Kim Tae Young បាន​ឆ្លើយ​តប​ភ្លាមៗផ្អែកលើបទពិសោធក្នុងវិស័យជាមួយ Idol ​ថា «ខ្ញុំ​​គិត​ថា​ផលិតកម្ម YG គឺ​ជាអ្នក​ចំណាយ​លុយ​ច្រើន​បំផុត»​។

BLACKPINK

នាង​បាន​​បកស្រាយថា​ មើលទៅ​ផលិតកម្ម SM ក៏​ដូចជា​​ខិត​ខំ​ខ្លាំងដៃដែរ ក្នុងការ​ធ្វើយ៉ាងណាឲ្យឆាកសម្ដែងរបស់តារាពួកគេអស្ចារ្យ ប៉ុន្តែផ្អែក​លើ​ការ​ចំណាយ​ ផលិតកម្ម YG ឯណេះទេដែលប្រឹងខ្លាំងក្នុងការ​រៀបចំគ្រប់យ៉ាង ជាពិសេស​សម្លៀក​បំពាក់​ជូនតារា​របស់ពួកគេ ដូចជាច្នៃម៉ូដបន្ថែមលើឈុតដែល​ពួកគេ​ចំណាយ​លុយទិញស្រាប់ ដើម្បីឲ្យឈុតទាំងនោះប្រែ Style ទៅជាឈុតថ្មីតែមួយគ្មានពីរ។

aespa

សម្រាប់ Stylist Lim Heon Soo អ្នក​ដែល​ធ្លាប់​ធ្វើ​ការ​ជាមួយ​ផលិតកម្ម FNC, Starship, SM និង HYBE បាន​បន្ថែម​ថា​ ក្រុម ក៏ដូចជាតារាទោល សុទ្ធតែ​មាន​ខ្ទង់ចំនាយ​ដូចៗគ្នា ពេលពួកគេឡើងឆាក​សម្ដែង។

ទោះជា​​យ៉ាងណា​ក៏​ដោយ​ ឈុតសម្លៀកបំពាក់ខ្លះ​អាច​ចំណាយ​ច្រើន​អាស្រ័យ​លើ​ការលម្អិត នៅក្នុងឈុតនីមួយៗ៕

ប្រភព៖ kpopstarz ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់