• 2021-08-20 09:12:26
  • ព័ត៌មាន

រលាស់​ខ្លួន​បាន​យ៉ាង​លឿន​ពី​អាជីព​កំប្លែង​មក​ជា​តារា​ចម្រៀង​អាជីព នាយក្ដី ទទួល​បាន​កុងត្រា​ថ្មី​​ មាន​តម្លៃ​ខ្លួន​មិន​នឹកស្មាន

  • 2021-08-20 09:12:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ប្រកាស​ដកឃ្លា​ពី​សិល្បៈ​ ជាពិសេសអាជីពកំប្លែង​ដោយ​មិន​កំណត់​ពេល​ចូល​ប្រឡូក​វិញ​កាល​ពី​ដើម​ខែ​កក្កដា ឆ្នាំ​២០២១ ស្រាប់​តែ​ពេល​នេះ លោក ឈុន សុវណ្ណ​ភក្ដី ហៅ​នាយ​ក្ដី បាន​លេចធ្លោ​លើ​វិថី​សិល្បៈ​ជា​ថ្មី​ទៀត​ដោយ​គ្រាន់​តែ​ពេល​នេះ​លោក​បាន​វិវត្ត​ខ្លួន​ពី​តារា​កំប្លែង​មក​ជា​តារា​ចម្រៀង​អាជីព​ប្រចាំ​នៅ​ផលិតកម្ម​ P។

នាយ​ក្ដី បាន​ប្រាប់​Sabay នៅ​រសៀល​ថ្ងៃ​ទី២០ ខែ​សីហា ថា រូប​លោក​បាន​ចុះ​កុងត្រា​ជាមួយ​ផលិតកម្មP ក្នុង​តួនាទី​ជា​តារា​ចម្រៀង​ម្នាក់​ក្នុង​ផលិតកម្ម​នេះ ហើយ​លោក​ក៏​មាន​តួនាទី​២​ផ្សេង​ទៀត​នៅ​ក្នុង​ផលិតកម្ម​នេះ​ដែរ គឺ​ទី១ ទទួល​ខុសត្រូវ​ខាង​ទីផ្សារ និង​ទី២ គ្រប់គ្រង​ផ្នែក​បច្ចេកទេស​ថត​រឿង ឬ​ចម្រៀង​កាយវិការ​បែប​កំប្លែង។

នាយ​ក្ដី៖"គេ(ផលិតកម្មP) ផ្ដល់​ជម្រើស​ឲ្យ​ខ្ញុំ​៣ គឺ​ទី១​គេ​ចង់​យើង​ចុះ​កុងត្រា​រយៈ​ពេល​៣​ឆ្នាំ ២​ឆ្នាំ និង​១​ឆ្នាំ ហើយ​ក្នុង​ដំណាក់​កាល​មើល​ចិត្ដ​គ្នា​សិន ហើយ​ខ្ញុំ​ក៏​រវល់​ដែរ ខ្ញុំ​ក៏​សម្រេច​ចុះ​ត្រឹម​រយៈ​ពេល​១​ឆ្នាំ​សិន។ រឿង​តម្លៃ​ខ្លួន​នោះ...មិន​ថោក​ពេក ហើយ​មិន​ថ្លៃ​ពេក...អើ...គឺ​ខ្ទង់​ម៉ឺន(ដុល្លារ)"។

លោក ឈុន សុវណ្ណ​ភក្ដី ហៅ​នាយ​ក្ដី គឺ​ជា​តារា​ចម្រៀង​Original Song និង​ជា​អតីត​ក្រុម​កំប្លែង​នាយ​ពាក់​មី​ក្នុង​កម្មវិធី"បាន​មើល​បាន​សើច"។ ក្រៅ​ពី​បញ្ចេញ​នូវ​ស្នាដៃ​រឿង​កំប្លែង​ជា​ច្រើន​ជាមួយ​ក្រុម​នាយ​ពាក់​មី លោក​ក៏​ធ្លាប់​និពន្ធ និង​ច្រៀង​ចម្រៀង​មួយ​ចំនួន​ដែរ ហើយ​បទ​ដែល​ទទួល​បាន​ការ​គាំទ្រ​ច្រើន​នោះ គឺ​បទ"EX បង​អើយ​មាន​នឹក​បង​ទេ"។

បន្ថែម​លើ​អាជីព​សិល្បៈ​ដែល​លោក​កំពុង​តែ​ចាប់​យក​នេះ នាយ​ក្ដី​ក៏​បើក​ដំណើរការ​ភោជនីយដ្ឋាន​១​ឈ្មោះ"ស្រះ​ត្រី​នាយ​ក្ដី" ស្ថិតនៅ​ម្ដុំ​ផ្សារ​បាត់ដឹង ផ្លូវ​លេខ​៥១៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់