• 2021-08-25 06:12:26
  • ព័ត៌មាន

ស្ងាត់ៗ លោក សុខ សុធន មាន​ចៅស្រីម្នាក់​ស្រស់ស្អាតអស់​ទាស់ ត្រូវ​ជ្រើស​រើស​ប្រកួតបវរកញ្ញា

  • 2021-08-25 06:12:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្តែងនិងជាផលិតករល្បីឈ្មោះ លោក សុខ សុធន បានបង្ហាញចៅស្រីបង្កើតរបស់ខ្លួនយ៉ាងស្រស់ស្អាត ទៅកាន់មហាជនដោយបានត្រៀមខ្លួនប្រកួតបវរកញ្ញាឯកកម្ពុជាឆ្នាំ២០២០ នាពេលខាងមុខនេះ រហូតធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ពេលថ្មីៗនេះ អ្នកដឹកនាំរឿងល្បីឈ្មោះ លោក សុខ សុធន បានបង្ហោះរូបភាពចៅស្រីជាច្រើនសន្លឹក ដោយបានបញ្ជាក់ថា ចៅស្រីបង្កើតរបស់លោក ត្រូវបានជ្រើសរើសជាបវរកញ្ញាកម្ពុជា ឆ្នាំ២០២១ នាពេលខាងមុខនេះ ។ដោយឃើញបែបនេះគ្រប់គ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំង ក៏ព្រោះតែលោកមិនធ្លាប់បានបង្ហើបឲ្យគេដឹងសោះថា លោកមានចៅក្រមុំស្រស់ស្អាតបែបនេះរហូតក្លាយទៅជាបេក្ខនារីក្នុងការប្រកួតនោះទេ ហើយចៅស្រីម្នាក់នេះនាងគឺជាកូនស្រីបង្កើត កូនប្រុសទី២របស់លោក និងជាចៅស្រីបងគេ ក្នុងចំណោមចៅបង្កើតទាំង៦របស់លោក ។

បើតាមផេកផ្លូវការរបស់ Miss Grand Cambodia បានបង្ហោះជាផ្លូវការកាលពីពេលថ្មីៗនេះ បានឲ្យដឹងថា ចៅស្រីរបស់លោក សុខ សុធន មានឈ្មោះថា ធុន បញ្ញា ដែលមានអាយុ១៩ឆ្នាំ កម្ពស់១.៧២សង់ទីម៉ែត ដែលត្រូវបានកម្មវិធីបវរកញ្ញាឯកកម្ពុជា ត្រៀមជម្រុះពីTop 50 មក Top25 ហើយក៏ក្លាយជាបេក្ខនារីផ្លូវការសម្រាប់ការប្រលងនៅថ្ងៃផ្តាច់ព្រ័ត្រ ចំពោះលទ្ធផលនឹងប្រកាសនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ខាងមុខនេះ ។

អត្ថបទ៖ Tep Sovannmoly

មតិយោបល់