• 2021-08-26 02:43:11
  • ព័ត៌មាន

កុំឲ្យ Fan ពិបាកទាយច្រើន BIBI ប្រាប់ថានាង និង Mark នឹងចេញបទរួមគ្នាក្នុងភាពយន្តខ្នាតធំរបស់ Marvel

  • 2021-08-26 02:43:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីដើមឆ្នាំនេះ មាន​ដំណឹងល្ហៀងៗថា Jackson Wang (GOT7)​ នឹង​ចេញ​បទ​ថ្មីសម្រាប់ភាពយន្តខ្នាតធំរបស់ Marvel Studio ដែល​មាន​តារាអាស៊ីជា​តួឯកធំលើកដំបូង ដែល​រឿងនោះ​មាន​ចំណងជើងថា «Shang-Chi and the Legend of Ten Rings»​។ ពេលនេះ​ដំណឹង​ច្បាស់ការណ៍ បាន​មកដល់គឺថា​ អ្នកដែល​ត្រូវរ៉េបក្នុងបទ​នេះ​ក៏ជា​សមាជិក GOT7 ដដែល ប៉ុន្តែម្នាក់នោះគឺជា Mark Tuan មិនមែន Jackson Wang ទេ។

ដំបូង​ជា​ការ​សន្និដ្ឋានពីអ្នកគាំទ្រ ដោយសារ Mark ត្រូវ​បាន​បញ្ចូល​ក្នុង List វិបសាយរបស់ Marvel គឺ «Marvel Cinematic Universe Wiki»​។

ជាមួយគ្នា​នោះ ក៏មាន​ការ​ឲ្យដឹង​ថា Mark Tuan និង BIBI នឹង​រួមគ្នា​ចេញ​បទ​ចម្រៀង «Never Gonna Come Down» ដែល​ពិតជា​បទ​ចម្រៀង​ក្នុងបទរឿង​ «Shang-Chi» នេះ។

ដើម្បីជាការបញ្ជាក់ថា​ជា​ការ​ពិត BIBI ក៏បាន​បង្ហោះ​លើ Instagram Story តបនឹង​សំណួរ Fan ថា​ នេះគឺជា​រឿងពិត ឬយ៉ាងណា? នាង​បាន​ឆ្លើយថា ជាការពិតមែន៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់