• 2021-08-27 03:19:51
  • ព័ត៌មាន

ទាំងនេះ ជារបស់ពិសេសគ្រប់យ៉ាងនៅខាងក្នុងអាល់ប៊ុមទោល «LALISA» របស់ Lisa

  • 2021-08-27 03:19:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព័ត៌មាន​នៃ​ការ​មក​ដល់​របស់ LISA ក្នុង​នាម​ជា​តារា​ទោល​លើកដំបូង ពិតជា​អង្រួនវិស័យ K-Pop មិនធម្មតា។

ជាមួយគ្នានោះ​តាម​ការ​ឲ្យដឹង អាល់ប៊ុមទោល LALISA នឹង​បែងចែកចេញជា Version ២ផ្សេងគ្នាគឺ Black Version និង Gold Version​។

សម្រាប់​ Version ទាំងអស់ នឹង​ត្រូវ​វេចខ្ចប់ចេញជាប្រអប់ ដោយមាន​អក្សរ "L” អមជាមួយនឹងអ្វីពិសេសខាងក្នុងផងដែរ។

ជាមួយគ្នា​នេះ អាល់ប៊ុម​នីមួយៗ​នឹង​មានមកជាមួយ​នឹង​សៀវភៅរូបថត​ចំនួន ៨៨ទំព័រ ពេញ​ទៅដោយរូបភាព​ពិសេសៗច្បាស់​ត្រជាក់ភ្នែក​ចម្រុះ​ពណ៌របស់ Lisa​។

មិនទាន់អស់​នោះទេ អ្នកគាំទ្រ​ដែល​ជាវ​នូវ​អាល់ប៊ុមនឹង​ទទួល​បានក្រដាសប៉ារ៉ូល​បទ​ចម្រៀង​ ព្រមជាមួយនឹង​ CD​។

បន្ថែម​ពីលើនេះ​ អាល់ប៊ុម​ក៏​មាន​ Photocard ១សន្លឹក​

រូប Polaroid របស់ Lisa មួយសន្លឹក (រូបផ្សេងៗគ្នាទាំងអស់)

មាន​ Poster ដែល​មាន​រូបសង្ខាង មួយសន្លឹក​ធំ

Photocard ពណ៌មាសក៏នឹងត្រូវ​បាន​ដាក់​បញ្ចូល សម្រាប់អ្នកដែល​ទិញបាន​មុនគេ

មិនតែប៉ុណ្ណោះ​ក៏​នឹង​មាន​សំបុត្រពណ៌មាស ប៉ុន្តែ​សំបុត្រ​នេះមានចំនួនកំណត់ ​សរុបត្រឹម ៥០សំបុត្រប៉ុណ្ណោះ។

ចុងក្រោយ​ សម្រាប់​អ្នក​ដែល​កុម្ម៉ង់​ទុក​មុន នឹង​ទទួល​បាន​រូបថត​ ៤គុណនឹង៦ របស់​ Lisa មួយសន្លឹក​ផងដែរ៕

សម្រាប់​ការ​កុម្ម៉ង់ទុកមុន បាន​ចាប់ដំណើរការ​រួច​ហើយ ហើយអាល់ប៊ុម​នឹង​ចេញជា​ផ្លូវការ​នៅ​ថ្ងៃទី ១០ ខែកញ្ញា​៕​

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់