• 2021-08-31 01:48:07
  • ព័ត៌មាន

Lisa ក្លាយជា​ម្ចាស់អាល់ប៊ុមទោល K-Pop ផ្នែកនារីដំបូង​មានអ្នកកុម្ម៉ង់ទិញមុនច្រើនជិត ១លានបន្ទះ ត្រឹម ៤ថ្ងៃ

  • 2021-08-31 01:48:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្អែកតាម​ផលិតកម្ម YG បាន​ឲ្យដឹង​នៅ​ថ្ងៃទី៣១ ខែសីហា​នេះ​ថា​ ចំនួន​កុម្ម៉ង់ទុកមុន (Pre-Order) សម្រាប់​អាល់ប៊ុម​ទោលដំបូង​របស់ LISA  កើនឡើង​ដល់ចំនួនខ្ទង់ ៧០០ ០០០ បន្ទះឯណោះ ត្រឹម​រយៈពេល ៤ថ្ងៃ ក្រោយ​បើកការ​លក់នៅថ្ងៃទី២៦ ខែសីហា។

ចំនួន​នេះបាន​ធ្វើឲ្យ Lisa ក្លាយជា​ម្ចាស់អាល់ប៊ុម​ដែល​មាន​ការ​កុម្ម៉ង់ទុក​មុនច្រើនជាងគេ សម្រាប់​ផ្នែកតារា K-Pop នារីទោល ដែល​មិនធ្លាប់​មាន​អ្នកណាបំបែកកំណត់ត្រាធំ​ដល់ថ្នាក់នេះ។

ទន្ទឹម​នឹងនេះ អាល់ប៊ុមទោលដំបូង​របស់ Lisa ដែល​មាន​ឈ្មោះ​ថា​ «LALISA» នឹង​ចេញជា CD ធម្មតា ក៏ដូចជា KiT Album និងថាសចម្រៀង Limited Edition ផងដែរ។ អាល់ប៊ុម​ ក៏គ្រោង​នឹង​ចេញ​ផ្សាយ​ផ្លូវការ​ នៅ​ថ្ងៃទី១០ ខែកញ្ញា តាម​រយៈ Platform បទ​ចម្រៀង​ល្បីៗទូទាំងពិភពលោក៕

ប្រភព៖ Allkpop ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់