• 2021-08-31 03:32:33
  • ជីវិតតារា

បេក្ខភាព Miss Grand Cambodia 2021 ម៉ីម៉ី បញ្ជាក់ពីការដើរចេញពីការប្រកួត តែមិនបិទផ្លូវខ្លួនឯងទេ

  • 2021-08-31 03:32:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Miss Grand Cambodia 2021 ឈ្មោះ សៀក ជៀវម៉ី ហៅ ម៉ីម៉ី បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីសម្រេចដកខ្លួនចេញពីការប្រកួត ដែលដំណើរការឈានទៅដល់វគ្គផ្តាច់ព្រ័ត្រហើយនោះ ពេលនេះនាងបានបញ្ជាក់ច្បាស់ហើយពីការដកខ្លួនចេញពីការប្រកួត ។

បេក្ខភាព Miss Grand Cambodia 2021 ម៉ីម៉ី បានបញ្ជាក់ប្រាប់ Sabay ថា មូលហេតុដែលនាងសម្រេចដកខ្លួនចេញពីការប្រកួត ដែលដំណើរការឈានទៅដល់វគ្គផ្តាច់ព្រ័ត្រហើយក្តីក៏ព្រោះដោយសារតែនាង មានបញ្ហាផ្ទាល់ខ្លួនដែលមិនអាចប្រាប់បាន ។

ម៉ីម៉ី បានបញ្ជាក់ទៀតថា នាងមិនមានបញ្ហាអ្វីទេ ហើយអ្វីដែលនាងបានសម្រេចចិត្តដកខ្លួននេះ ក៏អត់មានពាក់ព័ន្ធក្នុងកម្មវិធី Miss Grand Cambodia 2021 ដែរ ។

ម៉ីម៉ី បានបន្ថែមទៀតថា បើមានការប្រកួតលើកក្រោយៗទៀត នាងមិនហាននិយាយទុកមុនទេ តែបើមានឳកាសនាងនិងគិតទៅតាមហ្ហឹងទៀត ។ហើយប្រសិនបើមានខាងក្រុមហ៊ុនណាចង់ហៅនាងទៅថតទៅសម្តែង នោះនាងនិងមើលទៅតាមស្ថានភាពជាក់ស្តែង អាស្រ័យទៅលើការថតមានបែបណាខ្លះ ដោយនាងប្រាប់ថា នាងមិនបិទផ្លូវខ្លួនឯងនោះទេសម្រាប់សិល្បៈ។

អត្ថបទ៖ Tep Sovannmoly

មតិយោបល់