• 2021-09-01 03:21:00
  • ព័ត៌មាន

ពេក​ក្រៃហើយ! ចិញ្ចៀន​​ភ្ជាប់​ពាក្យរបស់​តារាហូលីវូដ​ប៉ុន្មានដួង ​តម្លៃ​កប់ក្ដោង​!

  • 2021-09-01 03:21:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចិញ្ចៀន​ភ្ជាប់​ពាក្យ គឺ​ជា​វត្ថុ​មួយ​ដែល​មិន​អាច​ខ្វះ​បាន​សម្រាប់​បញ្ជាក់​ពី​សេចក្ដី​ស្នេហា​របស់​គូ​ស្នេហ៍​នីមួយៗ។ ចំពោះ​មនុស្សសាមញ្ញ​​ទូទៅ ម៉ូដ​របស់​ចិញ្ចៀន និង​តម្លៃ​គឺ​មិន​សូវ​បាន​ចាប់​អារម្មណ៍​នោះ ប៉ុន្តែ​សម្រាប់​តារា​ល្បី​ៗ​ភាគ​ច្រើន ចិញ្ចៀន​ភ្ជាប់​ពាក្យ​របស់​ពួក​គេ​តែង​តែ​ធ្វើ​ឡើង​ជា​ពិសេស រី​ឯ​តម្លៃ​ទៀត​សោត​ក៏​មិន​ធម្មតា​នោះ​ដែរ៕

ខាង​ក្រោម​នេះ​ជា​ចំណាត់​ថ្នាក់ ចិញ្ចៀន​ភ្ជាប់​ពាក្យ​ដែល​មាន​តម្លៃ​ថ្លៃ​ខ្លាំង​របស់​តារា​ល្បីៗ​ប្រចាំ​ហូលីរូដ៖

១. តារា​ចម្រៀង Mariah Carey (ចិញ្ចៀន​ពេជ្រ​ ៣៥ ការ៉ាត់ តម្លៃ ១០ លាន​ដុល្លារ)

២. តារា​ចម្រៀង Beyoncé (ចិញ្ចៀន​ពេជ្រ ១៨ ការ៉ាត់ តម្លៃ ៥ លាន​ដុល្លារ)

៣. តារា​ចម្រៀង និង​ម៉ូដែល Paris Hilton (ចិញ្ចៀន​ពេជ្រ ២៥ ការ៉ាត់ តម្លៃ ៤,៧ លាន​ដុល្លារ)

៤. តារា​ទូរទស្សន៍ Kim Kardashian (ចិញ្ចៀន​ពេជ្រ ១៥ ការ៉ាត់ តម្លៃ ៤,៥ លាន​ដុល្លារ)

៥. តារា​ចម្រៀង Jennifer Lopez (ចិញ្ចៀន​ពេជ្រ ៨,៥ ការ៉ាត់ តម្លៃ ៤,១ លាន​ដុល្លារ)

៦. តារា​ម៉ូដែល Vanessa Bryant (ចិញ្ចៀន​ពេជ្រ ៨ ការ៉ាត់ តម្លៃ ៤ លាន​ដុល្លារ)

៧. តារា​សម្ដែង Blake Lively (ចិញ្ចៀន​ពេជ្រ ១២ ការ៉ាត់ តម្លៃ ២,៥ លាន​ដុល្លារ)

៨. តារា​សម្ដែង  Kate Upton (ចិញ្ចៀន​ពេជ្រ ៨ ការ៉ាត់ តម្លៃ ១,៥ លាន​ដុល្លារ)

៩. តារា​ចម្រៀង Ciara (ចិញ្ចៀន​ពេជ្រ ១៥ ការ៉ាត់ តម្លៃ ១,៥ លាន​ដុល្លារ)

១០. តារា​សម្ដែង Angelina Jolia (ចិញ្ចៀន​ពេជ្រ ១៦ ការ៉ាត់ តម្លៃ ៥០ ម៉ឺន​ដុល្លារ)

ប្រភព៖ Whowhatwear ប្រែ​សម្រួល៖ ទារិកា

មតិយោបល់